ព្រះត្រៃបិដក ភាគ ១០២

ចិត្តសមុដ្ឋាន​ធម៌​ក្តី នោ​ចិត្តសមុដ្ឋាន​ធម៌​ក្តី ពឹង​ផ្អែក​នឹងនោ​ចិត្តសមុដ្ឋាន​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្ត​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី ពឹងផ្អែក​នឹង​វត្ថុ វារៈ២ ក្នុង​ខណៈ​នៃ​បដិសន្ធិ ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។ ចិត្តសមុដ្ឋាន​ធម៌ ពឹងផ្អែក​នឹង​ចិត្តសមុដ្ឋាន​ធម៌​ផង នឹងនោ​ចិត្តសមុដ្ឋាន​ធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ២ ពឹងផ្អែក​នឹង​ចិត្ត​សមុដ្ឋាន​ក្ខន្ធ១ផង នឹង​ចិត្ត​ផង នឹង​ខន្ធ២ … ខន្ធ២ ពឹងផ្អែក​នឹង​ចិត្ត​សមុដ្ឋាន​ក្ខន្ធ១ផង នឹង​វត្ថុ​ផង នឹង​ខន្ធ២ … វារៈ២ ក្នុង​ខណៈ​នៃ​បដិសន្ធិ ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។ នោ​ចិត្តសមុដ្ឋាន​ធម៌ ពឹងផ្អែក​នឹង​ចិត្តសមុដ្ឋាន​ធម៌​ផង នឹងនោ​ចិត្តសមុដ្ឋាន​ធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្ត ពឹងផ្អែក​នឹង​ពួក​ចិត្ត​សមុដ្ឋាន​ក្ខន្ធ​ផង នឹង​វត្ថុ​ផង វារៈ៣ បណ្ឌិត​គប្បី​ធ្វើ ក្នុង​ខណៈ​នៃ​បដិសន្ធិ​ចុះ ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។ ចិត្តសមុដ្ឋាន​ធម៌​ក្តី នោ​ចិត្តសមុដ្ឋាន​ធម៌​ក្តី ពឹងផ្អែក​នឹង​ចិត្តសមុដ្ឋាន​ធម៌​ផង នឹងនោ​ចិត្តសមុដ្ឋាន​ធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ២ក្តី ចិត្ត​ក្តី ពឹងផ្អែក​នឹង​ចិត្ត​សមុដ្ឋាន​ក្ខន្ធ១ផង នឹង​វត្ថុ​ផង នឹង​ខន្ធ២ … វារៈ២ បណ្ឌិត​គប្បី​ធ្វើ ក្នុង​ខណៈ​នៃ​បដិសន្ធិ​ចុះ ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។
 [១៦២] ចិត្តសមុដ្ឋាន​ធម៌ ពឹងផ្អែក​នឹង​ចិត្តសមុដ្ឋាន​ធម៌ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។
ថយ | ទំព័រទី ១២៤ | បន្ទាប់
ID: 637830680288694202
ទៅកាន់ទំព័រ៖