ព្រះត្រៃបិដក ភាគ ១០២

នោ​ចិត្តសមុដ្ឋាន​ធម៌ ពឹង​ផ្អែក​នឹងនោ​ចិត្តសមុដ្ឋាន​ធម៌ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ចក្ខុវិញ្ញាណ ពឹងផ្អែក​នឹង​ចក្ខ្វាយតនៈ​ផង នឹង​កាយាយតនៈ​ផង … ចិត្ត ពឹងផ្អែក​នឹង​វត្ថុ។ ចិត្តសមុដ្ឋាន​ធម៌ ពឹង​ផ្អែក​នឹងនោ​ចិត្តសមុដ្ឋាន​ធម៌ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​សម្បយុត្ត​កក្ខន្ធ ពឹងផ្អែក​នឹង​ចក្ខុវិញ្ញាណ នឹង​កាយវិញ្ញាណ … ពួក​សម្បយុត្ត​កក្ខន្ធ ពឹងផ្អែក​នឹង​ចិត្ត ពួក​ចិត្ត​សមុដ្ឋាន​ក្ខន្ធ ពឹងផ្អែក​នឹង​វត្ថុ មាន​វារៈ២ ក្នុង​ខណៈ​នៃ​បដិសន្ធិ។ ចិត្តសមុដ្ឋាន​ធម៌​ក្តី នោ​ចិត្តសមុដ្ឋាន​ធម៌​ក្តី ពឹង​ផ្អែក​នឹងនោ​ចិត្តសមុដ្ឋាន​ធម៌ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ចក្ខុវិញ្ញាណ​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី ពឹងផ្អែក​នឹង​ចក្ខ្វាយតនៈ នឹង​កាយាយតនៈ … ចិត្ត​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី ជា​បដិសន្ធិ ពឹងផ្អែក​នឹង​វត្ថុ។ ចិត្តសមុដ្ឋាន​ធម៌ ពឹងផ្អែក​នឹង​ចិត្តសមុដ្ឋាន​ធម៌​ផង នឹងនោ​ចិត្តសមុដ្ឋាន​ធម៌​ផង ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ២ ពឹងផ្អែក​នឹង​ចិត្ត​សមុដ្ឋាន​ក្ខន្ធ១ផង នឹង​ចិត្ត​ផង នឹង​ខន្ធ២ … ខន្ធ២ ពឹងផ្អែក​នឹង​ចិត្ត​សមុដ្ឋាន​ក្ខន្ធ១ផង នឹង​វត្ថុ​ផង នឹង​ខន្ធ២ … វារៈ២ បណ្ឌិត​គប្បី​ធ្វើ ក្នុង​ខណៈ​នៃ​បដិសន្ធិ​ចុះ។ នោ​ចិត្តសមុដ្ឋាន​ធម៌ ពឹងផ្អែក​នឹង​ចិត្តសមុដ្ឋាន​ធម៌​ផង នឹងនោ​ចិត្តសមុដ្ឋាន​ធម៌​ផង ទើប​កើតឡើង
ថយ | ទំព័រទី ១២៥ | បន្ទាប់
ID: 637830680469981245
ទៅកាន់ទំព័រ៖