ព្រះត្រៃបិដក ភាគ ១០២
ព្រោះអារម្មណប្បច្ច័យ គឺចក្ខុវិញ្ញាណ ពឹងផ្អែកនឹងពួកខន្ធ ដែលច្រឡំដោយចក្ខុវិញ្ញាណផង នឹងចក្ខ្វាយតនៈផង ដែលច្រឡំដោយកាយវិញ្ញាណ … ចិត្ត ពឹងផ្អែកនឹងពួកចិត្តសមុដ្ឋានក្ខន្ធផង នឹងវត្ថុផង ក្នុងខណៈនៃបដិសន្ធិ។បេ។ ចិត្តសមុដ្ឋានធម៌ក្តី នោចិត្តសមុដ្ឋានធម៌ក្តី ពឹងផ្អែកនឹងចិត្តសមុដ្ឋានធម៌ផង នឹងនោចិត្តសមុដ្ឋានធម៌ផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ២ក្តី ចក្ខុវិញ្ញាណក្តី ពឹងផ្អែកនឹងខន្ធ១ ដែលច្រឡំដោយចក្ខុវិញ្ញាណផង នឹងចក្ខ្វាយតនៈផង នឹងខន្ធ២ … ដែលច្រឡំដោយកាយវិញ្ញាណ … ខន្ធ២ក្តី ចិត្តក្តី ពឹងផ្អែកនឹងចិត្តសមុដ្ឋានក្ខន្ធ១ផង នឹងវត្ថុផង នឹងខន្ធ២ … ជាបដិសន្ធិដែរ។ សេចក្តីបំប្រួញ។
[១៦៣] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
[១៦៤] ចិត្តសមុដ្ឋានធម៌ ពឹងផ្អែកនឹងចិត្តសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺបច្ច័យទាំងអស់ក្តី បញ្ហាទាំង៩ក្តី បណ្ឌិតគប្បីធ្វើឲ្យដូចគ្នានឹងបដិច្ចវារៈចុះ ឯបញ្ចវិញ្ញាណ បណ្ឌិតគប្បីធ្វើចុះ មានវារៈ៣ និងមោហៈដែរ។
[១៦៥] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៦ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៦ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៦ ក្នុងនអញ្ញមញ្ញប្បច្ច័យ
ID: 637830680807328343
ទៅកាន់ទំព័រ៖