ព្រះត្រៃបិដក ភាគ ១០២

គឺ​ខន្ធ២ ច្រឡំ​នឹង​ចិត្ត​សមុដ្ឋាន​ក្ខន្ធ១ផង នឹង​ចិត្ត​ផង នឹង​ខន្ធ២ … ជា​បដិសន្ធិ សេចក្តី​បំប្រួញ។
 [១៦៧] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​បច្ច័យ​ទាំងអស់ សុទ្ធតែ​មាន​វារៈ៥ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៥។
 [១៦៨] ចិត្តសមុដ្ឋាន​ធម៌ ច្រឡំ​នឹង​ចិត្តសមុដ្ឋាន​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​បញ្ហា៥ បណ្ឌិត​គប្បី​ធ្វើ​ចុះ មាន​វារៈ៣ មាន​មោហៈ​ដែរ។
 [១៦៩] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នអា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នក​ម្ម​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នវិ​បា​កប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នឈាន​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នមគ្គ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ៥។
ការរាប់​ទាំង២យ៉ាង​ក្រៅ​នេះ​ក្តី សម្បយុត្ត​វារៈ​ក្តី បណ្ឌិត​គប្បី​ធ្វើ​យ៉ាងនេះ​ចុះ។

បញ្ហា​វារៈ


 [១៧០] ចិត្តសមុដ្ឋាន​ធម៌ ជា​បច្ច័យ​នៃ​ចិត្តសមុដ្ឋាន​ធម៌ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ចិត្តសមុដ្ឋាន​ហេតុ ជា​បច្ច័យ គឺជា​បដិសន្ធិ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយហេតុ​ប្ប​ច្ច័​យ។ ចិត្តសមុដ្ឋាន​ធម៌ ជា​បច្ច័យ នៃ​នោ​ចិត្តសមុដ្ឋាន​ធម៌ ដោយហេតុ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ១២៨ | បន្ទាប់
ID: 637830681359272031
ទៅកាន់ទំព័រ៖