ព្រះត្រៃបិដក ភាគ ១០២
គឺពួកចិត្តសមុដ្ឋានហេតុ ជាបច្ច័យនៃចិត្ត ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ពួកចិត្តសមុដ្ឋានហេតុ ជាបច្ច័យនៃចិត្តផង នៃពួកកដត្តារូបផង ដោយហេតុប្បច្ច័យ។ ចិត្តសមុដ្ឋានធម៌ ជាបច្ច័យ នៃចិត្តសមុដ្ឋានធម៌ផង នៃនោចិត្តសមុដ្ឋានធម៌ផង ដោយហេតុប្បច្ច័យ គឺពួកចិត្តសមុដ្ឋានហេតុ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃចិត្តផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ។បេ។
[១៧១] ចិត្តសមុដ្ឋានធម៌ ជាបច្ច័យនៃចិត្តសមុដ្ឋានធម៌ ដោយអារម្មណប្បច្ច័យ គឺពួកចិត្តសមុដ្ឋានក្ខន្ធកើតឡើង ព្រោះប្រារព្ធនូវពួកចិត្តសមុដ្ឋានក្ខន្ធ។ មូល បណ្ឌិតគប្បីធ្វើចុះ ចិត្តកើតឡើង ព្រោះប្រារព្ធនូវពួកចិត្តសមុដ្ឋានក្ខន្ធ។ មូល បណ្ឌិតគប្បីធ្វើចុះ ពួកចិត្តសមុដ្ឋានក្ខន្ធក្តី ចិត្តក្តី កើតឡើង ព្រោះប្រារព្ធនូវពួកចិត្តសមុដ្ឋានក្ខន្ធ។ នោចិត្តសមុដ្ឋានធម៌ ជាបច្ច័យ នៃនោចិត្តសមុដ្ឋានធម៌ ដោយអារម្មណប្បច្ច័យ គឺពួកព្រះអរិយៈ ពិចារណានូវព្រះនិព្វាន ព្រះនិព្វាន ជាបច្ច័យនៃការពិចារណា នូវគោត្រភូ វោទានៈ មគ្គ និងផល ដោយអារម្មណប្បច្ច័យ បុគ្គលឃើញច្បាស់នូវចក្ខុ … នូវវត្ថុ … នូវពួកនោចិត្តសមុដ្ឋានក្ខន្ធ ថាមិនទៀង។បេ។ បុគ្គលត្រេកអរ រីករាយ
ID: 637830681583564693
ទៅកាន់ទំព័រ៖