ព្រះត្រៃបិដក ភាគ ១០២

ចិត្ត កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ខន្ធ​នោះ បុគ្គល​ឃើញ​នូវ​រូប ដោយ​ទិព្វចក្ខុ ឮនូវ​សំឡេង ដោយ​ទិព្វសោត​ធាតុ ដឹង​នូវ​ចិត្ត​របស់​បុគ្គល​អ្នក​ប្រកបដោយ​ចិត្ត ជា​នោ​ចិត្តសមុដ្ឋាន ដោយ​ចេ​តោ​បរិ​យញ្ញា​ណ អាកាសានញ្ចាយតនៈ … អា​កិ​ញ្ចញ្ញា​យតនៈ … រូបាយតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ ផោដ្ឋព្វា​យតនៈ … ពួក​នោ​ចិត្ត​សមុដ្ឋាន​ក្ខន្ធ ជា​បច្ច័យ​នៃ​ការពិចារណា នូវ​ឥទ្ធិ​វិធ​ញ្ញាណ ចេ​តោ​បរិ​យញ្ញា​ណ បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ យថា​កម្មុ​បគញ្ញាណ និង​អនាគ​តំសញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។ នោ​ចិត្តសមុដ្ឋាន​ធម៌ ជា​បច្ច័យ​នៃ​ចិត្តសមុដ្ឋាន​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​ព្រះ​អរិយៈ ពិចារណា​នូវ​ព្រះនិព្វាន ដូចគ្នានឹង​ដំណើរ​ទី១ដែរ នូវ​ចក្ខុ … នូវ​វត្ថុ … នូវ​ពួក​នោ​ចិត្ត​សមុដ្ឋាន​ក្ខន្ធ ថា​មិន​ទៀង។បេ។ ទោមនស្ស កើតឡើង បុគ្គល​ឃើញ​នូវ​រូប ដោយ​ទិព្វចក្ខុ។ សេចក្តី​បំប្រួញ។ រូបាយតនៈ (ជា​បច្ច័យ) នៃ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​ចក្ខុវិញ្ញាណ ផោដ្ឋព្វា​យតនៈ … ពួក​នោ​ចិត្ត​សមុដ្ឋាន​ក្ខន្ធ ជា​បច្ច័យ​នៃ​ការពិចារណា នូវ​ឥទ្ធិ​វិធ​ញ្ញាណ ចេ​តោ​បរិ​យញ្ញា​ណ បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ។បេ។ និង​អនាគ​តំសញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៣០ | បន្ទាប់
ID: 637830681755189003
ទៅកាន់ទំព័រ៖