ព្រះត្រៃបិដក ភាគ ១០២
នោចិត្តសមុដ្ឋានធម៌ ជាបច្ច័យ នៃចិត្តសមុដ្ឋានធម៌ផង នៃនោចិត្តសមុដ្ឋានធម៌ផង ដោយអារម្មណប្បច្ច័យ គឺពួកព្រះអរិយៈ ពិចារណានូវព្រះនិព្វាន ដូចដំណើរទី១ដែរ បុគ្គលឃើញនូវពួកនោចិត្តសមុដ្ឋានក្ខន្ធ ថាមិនទៀង។បេ។ បុគ្គលត្រេកអរ រីករាយ ចិត្តក្តី ពួកសម្បយុត្តកក្ខន្ធក្តី កើតឡើង ព្រោះប្រារព្ធនូវខន្ធនោះ ដោយទិព្វចក្ខុ … រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណផង នៃពួកសម្បយុត្តកក្ខន្ធផង ផោដ្ឋព្វាយតនៈ … ពួកនោចិត្តសមុដ្ឋានក្ខន្ធ ជាបច្ច័យនៃការពិចារណា នូវឥទ្ធិវិធញ្ញាណ ចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ។បេ។ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។ ចិត្តសមុដ្ឋានធម៌ក្តី នោចិត្តសមុដ្ឋានធម៌ក្តី ជាបច្ច័យនៃចិត្តសមុដ្ឋានធម៌ ដោយអារម្មណប្បច្ច័យ គឺមានវារៈ៣ បណ្ឌិតគប្បីប្រារព្ធ ហើយធ្វើផងចុះ។
[១៧២] ចិត្តសមុដ្ឋានធម៌ ជាបច្ច័យនៃចិត្តសមុដ្ឋានធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺពួកចិត្តសមុដ្ឋានក្ខន្ធកើតឡើង ព្រោះធ្វើនូវពួកចិត្តសមុដ្ឋានក្ខន្ធ ឲ្យជាទីគោរព។ ឯសហជាតាធិបតិ គឺចិត្តសមុដ្ឋានាធិបតិ
ID: 637830681957603001
ទៅកាន់ទំព័រ៖