ព្រះត្រៃបិដក ភាគ ១០២
ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។ វារៈ៣ក្តី អារម្មណាធិបតិក្តី សហជាតាធិបតិក្តី បណ្ឌិតគប្បីធ្វើចុះ។ នោចិត្តសមុដ្ឋានធម៌ ជាបច្ច័យនៃនោចិត្តសមុដ្ឋានធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ ពួកព្រះអរិយៈ ធ្វើនូវព្រះនិព្វាន ឲ្យជាទីគោរព។បេ។ ត្រេកអរ រីករាយ ព្រោះធ្វើនូវពួកនោចិត្តសមុដ្ឋានក្ខន្ធ ឲ្យជាទីគោរព ចិត្តកើតឡើង ព្រោះធ្វើនូវខន្ធនោះ ឲ្យជាទីគោរព។ នោចិត្តសមុដ្ឋានធម៌ ជាបច្ច័យនៃចិត្តសមុដ្ឋានធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺពួកព្រះអរិយៈ ធ្វើនូវព្រះនិព្វាន ឲ្យជាទីគោរព។បេ។ ត្រេកអរ រីករាយ ព្រោះធ្វើនូវពួកចិត្តសមុដ្ឋានក្ខន្ធ ឲ្យជាទីគោរព រាគៈកើតឡើង ទិដ្ឋិកើតឡើង។ ឯសហជាតាធិបតិ គឺនោចិត្តសមុដ្ឋានាធិបតិ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។ ចិត្តសមុដ្ឋានធម៌ ជាបច្ច័យ នៃចិត្តសមុដ្ឋានធម៌ផង នៃនោចិត្តសមុដ្ឋានធម៌ផង ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺពួកព្រះអរិយៈ ធ្វើនូវព្រះនិព្វាន ឲ្យជាទីគោរព។បេ។ ធ្វើនូវពួកនោចិត្តសមុដ្ឋានក្ខន្ធ ឲ្យជាទីគោរព។បេ។ ចិត្តក្តី ពួកសម្បយុត្តកក្ខន្ធក្តី កើតឡើង។
ID: 637830682150402139
ទៅកាន់ទំព័រ៖