ព្រះត្រៃបិដក ភាគ ១០២

 [១៧៥] ចិត្តសមុដ្ឋាន​ធម៌ ជា​បច្ច័យ​នៃ​ចិត្តសមុដ្ឋាន​ធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។បេ។ ឯបក​តូប​និស្ស័យ គឺ​មាន​វារៈ៣ ប្រស្នា បណ្ឌិត​គប្បី​ធ្វើ​ផង​ចុះ។ នោ​ចិត្តសមុដ្ឋាន​ធម៌ ជា​បច្ច័យ នៃ​នោ​ចិត្តសមុដ្ឋាន​ធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។បេ។ ឯបក​តូប​និស្ស័យ គឺ​នូវ​រដូវ … នូវ​ភោជន … នូវ​សេនាសនៈ … បុគ្គល​អាស្រ័យ​នូវ​ចិត្ត ហើយ​ឲ្យ​នូវ​ទាន។បេ។ បំបែក​នូវ​សង្ឃ រដូវ … ភោជន … សេនាសនៈ … ចិត្ត ជា​បច្ច័យ​នៃ​ចិត្ត ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ នោ​ចិត្តសមុដ្ឋាន​ធម៌ ជា​បច្ច័យ នៃ​ចិត្តសមុដ្ឋាន​ធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។បេ។ ឯបក​តូប​និស្ស័យ គឺ​នូវ​រដូវ … នូវ​ភោជន … នូវ​សេនាសនៈ … បុគ្គល​អាស្រ័យ​នូវ​ចិត្ត ហើយ​ឲ្យ​នូវ​ទាន។បេ។ បំបែក​នូវ​សង្ឃ រដូវ … ភោជន … សេនាសនៈ …ចិត្ត ជា​បច្ច័យ​នៃ​សទ្ធា។បេ។ នៃ​មគ្គ និង​ផល​សមាបត្តិ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ នោ​ចិត្តសមុដ្ឋាន​ធម៌ ជា​បច្ច័យ​នៃ​ចិត្តសមុដ្ឋាន​ធម៌​ផង
ថយ | ទំព័រទី ១៣៤ | បន្ទាប់
ID: 637830682627816063
ទៅកាន់ទំព័រ៖