ព្រះត្រៃបិដក ភាគ ១០២

នៃ​នោ​ចិត្តសមុដ្ឋាន​ធម៌​ផង ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។បេ។ ឯបក​តូប​និស្ស័យ គឺ​នូវ​រដូវ … នូវ​ភោជន … នូវ​សេនាសនៈ … បុគ្គល​អាស្រ័យ​នូវ​ចិត្ត ហើយ​ឲ្យ​នូវ​ទាន។បេ។ បំបែក​នូវ​សង្ឃ រដូវ … ភោជន …សេនាសនៈ … ចិត្ត ជា​បច្ច័យ នៃ​ពួក​ចិត្ត​សមុដ្ឋាន​ក្ខន្ធ​ផង នៃ​ចិត្ត​ផង ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ ចិត្តសមុដ្ឋាន​ធម៌​ក្តី នោ​ចិត្តសមុដ្ឋាន​ធម៌​ក្តី ជា​បច្ច័យ​នៃ​ចិត្តសមុដ្ឋាន​ធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។បេ។ ឯបក​តូប​និស្ស័យ គឺ​មាន​វារៈ៣។
 [១៧៦] ចិត្តសមុដ្ឋាន​ធម៌ ជា​បច្ច័យ​នៃ​ចិត្តសមុដ្ឋាន​ធម៌ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់​អារម្មណ​បុរេ​ជាត គឺ​នូវ​ពួក​ចិត្តសមុដ្ឋាន​រូប។បេ។ បុគ្គល​ឃើញ​នូវ​ពួក​ផោដ្ឋព្វៈ ថា​មិន​ទៀង។បេ។ ទោមនស្ស​កើតឡើង បុគ្គល​ឃើញ​នូវ​រូប ដោយ​ទិព្វចក្ខុ ឮនូវ​សំឡេង ដោយ​ទិព្វសោត​ធាតុ រូបាយតនៈ ជា​បច្ច័យ​នៃ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​ចក្ខុវិញ្ញាណ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ ផោដ្ឋព្វា​យតនៈ ជា​បច្ច័យ​នៃ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​កាយវិញ្ញាណ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៣៥ | បន្ទាប់
ID: 637830682865356688
ទៅកាន់ទំព័រ៖