ព្រះត្រៃបិដក ភាគ ១០២

ចិត្តសមុដ្ឋាន​ធម៌ ជា​បច្ច័យ នៃ​នោ​ចិត្តសមុដ្ឋាន​ធម៌ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់​អារម្មណ​បុរេ​ជាត គឺ​នូវ​ពួក​ចិត្តសមុដ្ឋាន​រូប។បេ។ បុគ្គល​ឃើញ​នូវ​ពួក​ផោដ្ឋព្វៈ ថា​មិន​ទៀង។បេ។ ត្រេកអរ រីករាយ ចិត្ត​កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ផោដ្ឋព្វៈ​នោះ បុគ្គល​ឃើញ​នូវ​រូប ដោយ​ទិព្វចក្ខុ ឮនូវ​សំឡេង ដោយ​ទិព្វសោត​ធាតុ រូបាយតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ ផោដ្ឋព្វា​យតនៈ ជា​បច្ច័យ នៃ​កាយវិញ្ញាណ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។ ចិត្តសមុដ្ឋាន​ធម៌ ជា​បច្ច័យ​នៃ​ចិត្តសមុដ្ឋាន​ធម៌​ផង នៃ​នោ​ចិត្តសមុដ្ឋាន​ធម៌​ផង ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់ អារម្មណ​បុរេ​ជាត គឺ​នូវ​ពួក​ចិត្តសមុដ្ឋាន​រូប។បេ។ បុគ្គល​ឃើញ​នូវ​ពួក​ផោដ្ឋព្វៈ ថា​មិន​ទៀង។បេ។ ត្រេកអរ រីករាយ ចិត្ត​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ផោដ្ឋព្វៈ​នោះ បុគ្គល​ឃើញ​នូវ​រូប ដោយ​ទិព្វចក្ខុ ឮនូវ​សំឡេង ដោយ​ទិព្វសោត​ធាតុ រូបាយតនៈ ជា​បច្ច័យ​នៃ​ចក្ខុវិញ្ញាណ​ផង នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ ផោដ្ឋព្វា​យតនៈ​…។ នោ​ចិត្តសមុដ្ឋាន​ធម៌ ជា​បច្ច័យ​នៃ​នោ​ចិត្តសមុដ្ឋាន​ធម៌ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់​អារម្មណ​បុរេ​ជាត និង​វត្ថុ​បុរេ​ជាត។ អារម្មណ​បុរេ​ជាត គឺ​នូវ​ចក្ខុ​…។បេ។ នូវ​វត្ថុ … នូវ​កាយ … នូវ​ពួក​រូប។បេ។
ថយ | ទំព័រទី ១៣៦ | បន្ទាប់
ID: 637830683047622671
ទៅកាន់ទំព័រ៖