ព្រះត្រៃបិដក ភាគ ១០២

នូវ​ពួក​ផោដ្ឋព្វៈ ថា​មិន​ទៀង។បេ។ ចិត្ត​កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ផោដ្ឋព្វៈ​នោះ បុគ្គល​ឃើញ​នូវ​រូប ដោយ​ទិព្វចក្ខុ ឮនូវ​សំឡេង ដោយ​ទិព្វសោត​ធាតុ រូបាយតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ ផោដ្ឋព្វា​យតនៈ​…។ ឯវត្ថុ​បុរេ​ជាត គឺ​ចក្ខ្វាយតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ កាយាយតនៈ … វត្ថុ ជា​បច្ច័យ​នៃ​ចិត្ត ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។ នោ​ចិត្តសមុដ្ឋាន​ធម៌ ជា​បច្ច័យ​នៃ​ចិត្តសមុដ្ឋាន​ធម៌ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់​អារម្មណ​បុរេ​ជាត និង​វត្ថុ​បុរេ​ជាត។ អារម្មណ​បុរេ​ជាត គឺ​នូវ​ចក្ខុ … នូវ​វត្ថុ ថា​មិន​ទៀង។បេ។ ទោមនស្ស​កើតឡើង បុគ្គល​ឃើញ​នូវ​រូប ដោយ​ទិព្វចក្ខុ ឮនូវ​សំឡេង ដោយ​ទិព្វសោត​ធាតុ រូបាយតនៈ (ជា​បច្ច័យ) នៃ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​ចក្ខុវិញ្ញាណ ផោដ្ឋព្វា​យតនៈ​…។ ឯវត្ថុ​បុរេ​ជាត គឺ​ចក្ខ្វាយតនៈ (ជា​បច្ច័យ) នៃ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​ចក្ខុវិញ្ញាណ កាយាយតនៈ … វត្ថុ ជា​បច្ច័យ​នៃ​ពួក​ចិត្ត​សមុដ្ឋាន​ក្ខន្ធ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។ នោ​ចិត្តសមុដ្ឋាន​ធម៌ ជា​បច្ច័យ នៃ​ចិត្តសមុដ្ឋាន​ធម៌​ផង នៃ​នោ​ចិត្តសមុដ្ឋាន​ធម៌​ផង ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់​អារម្មណ​បុរេ​ជាត និង​វត្ថុ​បុរេ​ជាត។ អារម្មណ​បុរេ​ជាត គឺ​នូវ​ចក្ខុ …នូវ​វត្ថុ ថា​មិន​ទៀង។បេ។
ថយ | ទំព័រទី ១៣៧ | បន្ទាប់
ID: 637830683277855383
ទៅកាន់ទំព័រ៖