ព្រះត្រៃបិដក ភាគ ១០២

ចិត្ត​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី កើតឡើង ព្រោះ​ប្រារព្ធ​នូវ​វត្ថុ​នោះ ដោយ​ទិព្វចក្ខុ … ដោយ​ទិព្វសោត​ធាតុ … រូបាយតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ​ផង នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ផោដ្ឋព្វា​យតនៈ​…។ ឯវត្ថុ​បុរេ​ជាត គឺ​ចក្ខ្វាយតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ​ផង នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង កាយាយតនៈ … វត្ថុ ជា​បច្ច័យ​នៃ​ចិត្ត​ផង នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។ ចិត្តសមុដ្ឋាន​ធម៌​ក្តី នោ​ចិត្តសមុដ្ឋាន​ធម៌​ក្តី ជា​បច្ច័យ​នៃ​ចិត្តសមុដ្ឋាន​ធម៌ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់​អារម្មណ​បុរេ​ជាត និង​វត្ថុ​បុរេ​ជាត។ រូបាយតនៈ ជា​ចិត្តសមុដ្ឋាន​ក្តី វត្ថុ​ក្តី ជា​បច្ច័យ​នៃ​ពួក​ចិត្ត​សមុដ្ឋាន​ក្ខន្ធ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ ផោដ្ឋព្វា​យតនៈ ជា​ចិត្តសមុដ្ឋាន​ក្តី … រូបាយតនៈ ជា​ចិត្តសមុដ្ឋាន​ក្តី ចក្ខ្វាយតនៈ​ក្តី (ជា​បច្ច័យ) នៃ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​ចក្ខុវិញ្ញាណ ផោដ្ឋព្វា​យតនៈ ជា​ចិត្តសមុដ្ឋាន​ក្តី កាយាយតនៈ​ក្តី​…។ ចិត្តសមុដ្ឋាន​ធម៌​ក្តី នោ​ចិត្តសមុដ្ឋាន​ធម៌​ក្តី ជា​បច្ច័យ​នៃ​នោ​ចិត្តសមុដ្ឋាន​ធម៌ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់​អារម្មណ​បុរេ​ជាត និង​វត្ថុ​បុរេ​ជាត។ រូបាយតនៈ ជា​ចិត្តសមុដ្ឋាន​ក្តី វត្ថុ​ក្តី ជា​បច្ច័យ​នៃ​ចិត្ត ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ ផោដ្ឋព្វា​យតនៈ ជា​ចិត្តសមុដ្ឋាន​ក្តី
ថយ | ទំព័រទី ១៣៨ | បន្ទាប់
ID: 637830683472249275
ទៅកាន់ទំព័រ៖