ព្រះត្រៃបិដក ភាគ ១០២
[១៧៩] ចិត្តសមុដ្ឋានធម៌ ជាបច្ច័យនៃចិត្តសមុដ្ឋានធម៌ ដោយវិបាកប្បច្ច័យ គឺមានវារៈ៩។
[១៨០] ចិត្តសមុដ្ឋានធម៌ ជាបច្ច័យនៃចិត្តសមុដ្ឋានធម៌ ដោយអាហារប្បច្ច័យ គឺពួកចិត្តសមុដ្ឋានាហារ ជាបច្ច័យ គឺជាបដិសន្ធិ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអាហារប្បច្ច័យ។ មូល បណ្ឌិតគប្បីធ្វើចុះ ពួកចិត្តសមុដ្ឋានាហារ ជាបច្ច័យនៃចិត្ត ដោយអាហារប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ កពឡិង្ការាហារ ជាចិត្តសមុដ្ឋាន ជាបច្ច័យ នៃនោចិត្តសមុដ្ឋានកាយនេះ ដោយអាហារប្បច្ច័យ។ មូល បណ្ឌិតគប្បីធ្វើផងចុះ ពួកចិត្តសមុដ្ឋានាហារ ជាបច្ច័យ គឺជាបដិសន្ធិ នៃពួកសម្បយុត្តកក្ខន្ធផង នៃចិត្តផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអាហារប្បច្ច័យ។ នោចិត្តសមុដ្ឋានធម៌ ជាបច្ច័យ នៃនោចិត្តសមុដ្ឋានធម៌ ដោយអាហារប្បច្ច័យ គឺក្នុងខណៈនៃបដិសន្ធិ ពួកនោចិត្តសមុដ្ឋានាហារ ជាបច្ច័យនៃពួកកដត្តារូប ដោយអាហារប្បច្ច័យ កពឡិង្ការាហារ ជានោចិត្តសមុដ្ឋាន ជាបច្ច័យ នៃនោចិត្តសមុដ្ឋានកាយនេះ ដោយអាហារប្បច្ច័យ។ មូល បណ្ឌិតគប្បីធ្វើចុះ ពួកនោចិត្តសមុដ្ឋានាហារ
ID: 637830684097318161
ទៅកាន់ទំព័រ៖