ព្រះត្រៃបិដក ភាគ ១០២

ជា​បច្ច័យ គឺជា​បដិសន្ធិ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អាហារ​ប្ប​ច្ច័​យ។ មូល បណ្ឌិត​គប្បី​ធ្វើ​ចុះ ក្នុង​ខណៈ​នៃ​បដិសន្ធិ ពួក​នោ​ចិ​ត្ត​សមុដ្ឋានា​ហារ ជា​បច្ច័យ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​កដ​ត្តា​រូប​ផង ដោយ​អាហារ​ប្ប​ច្ច័​យ។ ចិត្តសមុដ្ឋាន​ធម៌​ក្តី នោ​ចិត្តសមុដ្ឋាន​ធម៌​ក្តី ជា​បច្ច័យ​នៃ​ចិត្តសមុដ្ឋាន​ធម៌ ដោយ​អាហារ​ប្ប​ច្ច័​យ គឺ​ចិ​ត្ត​សមុដ្ឋានា​ហារ​ក្តី នោ​ចិ​ត្ត​សមុដ្ឋានា​ហារ​ក្តី ជា​បច្ច័យ គឺជា​បដិសន្ធិ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អាហារ​ប្ប​ច្ច័​យ។ មូល បណ្ឌិត​គប្បី​ធ្វើ​ចុះ ក្នុង​ខណៈ​នៃ​បដិសន្ធិ ចិ​ត្ត​សមុដ្ឋានា​ហារ​ក្តី នោ​ចិ​ត្ត​សមុដ្ឋានា​ហារ​ក្តី ជា​បច្ច័យ​នៃ​ពួក​កដ​ត្តា​រូប ដោយ​អាហារ​ប្ប​ច្ច័​យ កព​ឡិង្កា​រា​ហារ ជា​ចិត្តសមុដ្ឋាន និង​ជា​នោ​ចិត្តសមុដ្ឋាន ជា​បច្ច័យ នៃ​នោ​ចិត្តសមុដ្ឋាន​កាយ​នេះ ដោយ​អាហារ​ប្ប​ច្ច័​យ។ មូល បណ្ឌិត​គប្បី​ធ្វើ​ចុះ ក្នុង​ខណៈ​នៃ​បដិសន្ធិ ចិ​ត្ត​សមុដ្ឋានា​ហារ​ក្តី នោ​ចិ​ត្ត​សមុដ្ឋានា​ហារ​ក្តី ជា​បច្ច័យ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​កដ​ត្តា​រូប​ផង ដោយ​អាហារ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៤២ | បន្ទាប់
ID: 637830684268917726
ទៅកាន់ទំព័រ៖