ព្រះត្រៃបិដក ភាគ ១០២
[១៨១] ចិត្តសមុដ្ឋានធម៌ ជាបច្ច័យនៃចិត្តសមុដ្ឋានធម៌ ដោយឥន្ទ្រិយប្បច្ច័យ មានវារៈ៣។ នោចិត្តសមុដ្ឋានធម៌ ជាបច្ច័យនៃនោចិត្តសមុដ្ឋានធម៌ ដោយឥន្ទ្រិយប្បច្ច័យ គឺក្នុងខណៈនៃបដិសន្ធិ ពួកឥន្ទ្រិយ ជានោចិត្តសមុដ្ឋាន ជាបច្ច័យនៃពួកកដត្តារូប ដោយឥន្ទ្រិយប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ចក្ខុន្ទ្រិយ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយិន្ទ្រិយ (ជាបច្ច័យ) នៃកាយវិញ្ញាណ រូបជីវិតិន្ទ្រិយ ជាបច្ច័យនៃពួកកដត្តារូប ដោយឥន្ទ្រិយប្បច្ច័យ។ មូល បណ្ឌិតគប្បីធ្វើចុះ ពួកឥន្ទ្រិយ ជានោចិត្តសមុដ្ឋាន ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយឥន្ទ្រិយប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ចក្ខុន្ទ្រិយ (ជាបច្ច័យ) នៃពួកខន្ធ ដែលច្រឡំដោយចក្ខុវិញ្ញាណ កាយិន្ទ្រិយ…។ មូល បណ្ឌិតគប្បីធ្វើចុះ ក្នុងខណៈនៃបដិសន្ធិ ពួកឥន្ទ្រិយ ជានោចិត្តសមុដ្ឋាន ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកកដត្តារូបផង ដោយឥន្ទ្រិយប្បច្ច័យ ចក្ខុន្ទ្រិយ ជាបច្ច័យនៃពួកខន្ធ ដែលច្រឡំដោយចក្ខុវិញ្ញាណ ដោយឥន្ទ្រិយប្បច្ច័យ កាយិន្ទ្រិយ…។ ចិត្តសមុដ្ឋានធម៌ក្តី នោចិត្តសមុដ្ឋានធម៌ក្តី ជាបច្ច័យនៃចិត្តសមុដ្ឋានធម៌ ដោយឥន្ទ្រិយប្បច្ច័យ គឺពួកឥន្ទ្រិយ ជាចិត្តសមុដ្ឋានក្តី
ID: 637830684541869530
ទៅកាន់ទំព័រ៖