ព្រះត្រៃបិដក ភាគ ១០២
ជានោចិត្តសមុដ្ឋានក្តី ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយឥន្ទ្រិយប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ចក្ខុន្ទ្រិយក្តី ឧបេក្ខិន្ទ្រិយក្តី (ជាបច្ច័យ) នៃពួកខន្ធ ដែលច្រឡំដោយចក្ខុវិញ្ញាណ កាយិន្ទ្រិយក្តី សុខិន្ទ្រិយក្តី កាយិន្ទ្រិយក្តី ទុក្ខិន្ទ្រិយក្តី ជាបច្ច័យនៃពួកខន្ធ ដែលច្រឡំដោយកាយវិញ្ញាណ ដោយឥន្ទ្រិយប្បច្ច័យ។ មូល បណ្ឌិតគប្បីធ្វើចុះ ក្នុងខណៈនៃបដិសន្ធិ ពួកឥន្ទ្រិយ ជាចិត្តសមុដ្ឋានក្តី ជានោចិត្តសមុដ្ឋានក្តី ជាបច្ច័យនៃពួកកដត្តារូប ដោយឥន្ទ្រិយប្បច្ច័យ ចក្ខុន្ទ្រិយក្តី ឧបេក្ខិន្ទ្រិយក្តី (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយិន្ទ្រិយ…។ មូល បណ្ឌិតគប្បីធ្វើចុះ ក្នុងខណៈនៃបដិសន្ធិ ពួកឥន្ទ្រិយ ជាចិត្តសមុដ្ឋានក្តី ជានោចិត្តសមុដ្ឋានក្តី ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកកដត្តារូបផង ដោយឥន្ទ្រិយប្បច្ច័យ ចក្ខុន្ទ្រិយក្តី ឧបេក្ខិន្ទ្រិយក្តី ជាបច្ច័យនៃចក្ខុវិញ្ញាណផង នៃពួកសម្បយុត្តកក្ខន្ធផង ដោយឥន្ទ្រិយប្បច្ច័យ កាយិន្ទ្រិយក្តី…។ ជាបច្ច័យ ដោយឈានប្បច្ច័យ មានវារៈ៣ ជាបច្ច័យ ដោយមគ្គប្បច្ច័យ មានវារៈ៣ ជាបច្ច័យ ដោយសម្បយុត្តប្បច្ច័យ មានវារៈ៥។
ID: 637830684763317426
ទៅកាន់ទំព័រ៖