ព្រះត្រៃបិដក ភាគ ១០២

 [១៨២] ចិត្តសមុដ្ឋាន​ធម៌ ជា​បច្ច័យ​នៃ​ចិត្តសមុដ្ឋាន​ធម៌ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បច្ឆា​ជាត។ សេចក្តី​បំប្រួញ។ ចិត្តសមុដ្ឋាន​ធម៌ ជា​បច្ច័យ​នៃ​នោ​ចិត្តសមុដ្ឋាន​ធម៌ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បច្ឆា​ជាត។ សហជាត គឺ​ក្នុង​ខណៈ​នៃ​បដិសន្ធិ។ សេចក្តី​បំប្រួញ។ ចិត្តសមុដ្ឋាន​ធម៌ ជា​បច្ច័យ​នៃ​ចិត្តសមុដ្ឋាន​ធម៌​ផង នៃ​នោ​ចិត្តសមុដ្ឋាន​ធម៌​ផង ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​បច្ឆា​ជាត។ សេចក្តី​បំប្រួញ។ នោ​ចិត្តសមុដ្ឋាន​ធម៌ ជា​បច្ច័យ​នៃ​នោ​ចិត្តសមុដ្ឋាន​ធម៌ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​សហជាត បុរេ​ជាត និង​បច្ឆា​ជាត។ សហជាត គឺ​ក្នុង​ខណៈ​នៃ​បដិសន្ធិ ចិត្ត ជា​បច្ច័យ​នៃ​ពួក​កដ​ត្តា​រូប ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ ចិត្ត (ជា​បច្ច័យ) នៃ​វត្ថុ វត្ថុ ជា​បច្ច័យ​នៃ​ចិត្ត ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។ បុរេ​ជាត គឺ​ចក្ខ្វាយតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ កាយាយតនៈ (ជា​បច្ច័យ) នៃ​កាយវិញ្ញាណ វត្ថុ ជា​បច្ច័យ​នៃ​ចិត្ត ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។ ឯបច្ឆា​ជាត គឺ​ពួក​នោ​ចិត្ត​សមុដ្ឋាន​ក្ខន្ធ ជា​បច្ច័យ​នៃ​នោ​ចិត្តសមុដ្ឋាន​កាយ​នេះ ដែល​កើតមុន ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។ នោ​ចិត្តសមុដ្ឋាន​ធម៌ ជា​បច្ច័យ នៃ​ចិត្តសមុដ្ឋាន​ធម៌ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​សហជាត បុរេ​ជាត និង​បច្ឆា​ជាត។
ថយ | ទំព័រទី ១៤៥ | បន្ទាប់
ID: 637830684971842641
ទៅកាន់ទំព័រ៖