ព្រះត្រៃបិដក ភាគ ១០២
បុរេជាត និងបច្ឆាជាត។ សេចក្តីបំប្រួញ។ នោចិត្តសមុដ្ឋានធម៌ ជាបច្ច័យនៃនោចិត្តសមុដ្ឋានធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្ទ្រិយ។ សេចក្តីបំប្រួញ។ នោចិត្តសមុដ្ឋានធម៌ ជាបច្ច័យ នៃចិត្តសមុដ្ឋានធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត និងបច្ឆាជាត។ សេចក្តីបំប្រួញ។ នោចិត្តសមុដ្ឋានធម៌ ជាបច្ច័យនៃចិត្តសមុដ្ឋានធម៌ផង នៃនោចិត្តសមុដ្ឋានធម៌ផង ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត បច្ឆាជាត និងអាហារ។ សេចក្តីបំប្រួញ។ ចិត្តសមុដ្ឋានធម៌ក្តី នោចិត្តសមុដ្ឋានធម៌ក្តី ជាបច្ច័យ នៃចិត្តសមុដ្ឋានធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត និងបច្ឆាជាត។ សហជាត គឺខន្ធ១ ដែលច្រឡំដោយចក្ខុវិញ្ញាណ … សេចក្តីបំប្រួញ។ ចិត្តសមុដ្ឋានធម៌ក្តី នោចិត្តសមុដ្ឋានធម៌ក្តី ជាបច្ច័យ នៃនោចិត្តសមុដ្ឋានធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្ទ្រិយ។ សហជាត គឺពួកខន្ធ ដែលច្រឡំដោយចក្ខុវិញ្ញាណក្តី ចក្ខ្វាយតនៈក្តី ជាបច្ច័យនៃចក្ខុវិញ្ញាណ ដោយអត្ថិប្បច្ច័យ ដែលច្រឡំដោយកាយវិញ្ញាណ…។ សហជាត គឺជាចិត្តសមុដ្ឋាន … ដូចបច្ចយវារៈដែរ
ID: 637830685391119921
ទៅកាន់ទំព័រ៖