ព្រះត្រៃបិដក ភាគ ១០២

បដិសន្ធិ​ក្តី បវត្តិ​ក្តី របស់​ពួក​ប្រស្នា​ទាំងអស់ បណ្ឌិត​គប្បី​ធ្វើ​ចុះ។ ឯបច្ឆា​ជាត គឺ​ពួក​ចិត្ត​សមុដ្ឋាន​ក្ខន្ធ​ក្តី ចិត្ត​ក្តី ជា​បច្ច័យ នៃ​នោ​ចិត្តសមុដ្ឋាន​កាយ​នេះ ដែល​កើតមុន ដោយ​អត្ថិ​ប្ប​ច្ច័​យ។ បច្ឆា​ជាត គឺ​ពួក​ចិត្ត​សមុដ្ឋាន​ក្ខន្ធ​ក្តី ចិត្ត​ក្តី កព​ឡិង្កា​រា​ហារ​ក្តី ជា​បច្ច័យ​នៃ​នោ​ចិត្តសមុដ្ឋាន​កាយ​នេះ ដោយ​អត្ថិ​ប្ប​ច្ច័​យ។ បច្ឆា​ជាត គឺ​ពួក​ចិត្ត​សមុដ្ឋាន​ក្ខន្ធ​ក្តី ចិត្ត​ក្តី រូប​ជីវិតិន្ទ្រិយ​ក្តី ជា​បច្ច័យ​នៃ​ពួក​កដ​ត្តា​រូប ដោយ​អត្ថិ​ប្ប​ច្ច័​យ។ ចិត្តសមុដ្ឋាន​ធម៌​ក្តី នោ​ចិត្តសមុដ្ឋាន​ធម៌​ក្តី ជា​បច្ច័យ​នៃ​ចិត្តសមុដ្ឋាន​ធម៌​ផង នៃ​នោ​ចិត្តសមុដ្ឋាន​ធម៌​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត បុរេ​ជាត និង​បច្ឆា​ជាត។ សហជាត ដែល​ច្រឡំ​ដោយ​ចក្ខុវិញ្ញាណ … សេចក្តី​បំប្រួញ។ បច្ចយ​វារៈ ដូចគ្នានឹង​សហជាត​វារៈ​ដែរ ឯសហជាត​បទ​ទាំងអស់ បណ្ឌិត​គប្បី​ធ្វើ​ចុះ។ ជា​បច្ច័យ ដោយ​នត្ថិ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​វិ​គត​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​អវិ​គត​ប្ប​ច្ច័​យ។
 [១៨៤] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​វារៈ៩
ថយ | ទំព័រទី ១៤៨ | បន្ទាប់
ID: 637830685613263012
ទៅកាន់ទំព័រ៖