ព្រះត្រៃបិដក ភាគ ១០២

បុពេ្វ​និ​វា​សានុ​ស្ស​តិញ្ញាណ យថា​កម្មុ​បគញ្ញាណ និង​អនាគ​តំសញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
 [២២] សា​រម្ម​ណធម៌ ជា​បច្ច័យ​នៃ​សា​រម្ម​ណធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់ អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ​នូវ​ទាន … នូវ​សីល … នូវ​ឧបោសថកម្ម … បុគ្គល​ធ្វើ​នូវ​កុសល​នោះ ឲ្យ​ជាទី​គោរព ហើយ​ពិចារណា ត្រេកអរ រីករាយ រាគៈ កើតឡើង ព្រោះ​ធើ្វ​នូវ​កុសល​នោះ ឲ្យ​ជាទី​គោរព ទិដ្ឋិ​កើតឡើង។បេ។ នូវ​ពួក​កុសល ដែល​ធ្លាប់​សន្សំ​ហើយ ក្នុង​កាលមុន … ចេញ​អំពី​ឈាន នូវ​ឈាន … ពួក​ព្រះ​អរិយៈ ចេញ​អំពី​មគ្គ … នូវ​មគ្គ ឲ្យ​ជាទី​គោរព … នូវ​ផល ឲ្យ​ជាទី​គោរព … ធើ្វ​នូវ​ពួក​សា​រម្ម​ណក្ខន្ធ​ឲ្យ​ជាទី​គោរព ហើយ​ត្រេកអរ រីករាយ រាគៈ កើតឡើង ព្រោះ​ធើ្វ​នូវ​ពួក​ខន្ធ​នោះ ឲ្យ​ជាទី​គោរព ទិដ្ឋិ​កើតឡើង។បេ។ ឯសហជាតា​ធិប​តិ គឺ​សា​រម្ម​ណា​ធិប​តិ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយ​អធិបតិ​ប្ប​ច្ច័​យ។ សា​រម្ម​ណធម៌ ជា​បច្ច័យ​នៃ​អនា​រម្ម​ណធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​សហជាតា​ធិប​តិ គឺ​សា​រម្ម​ណា​ធិប​តិ ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​អធិបតិ​ប្ប​ច្ច័​យ។ សា​រម្ម​ណធម៌
ថយ | ទំព័រទី ១៥ | បន្ទាប់
ID: 637830654604943522
ទៅកាន់ទំព័រ៖