ព្រះត្រៃបិដក ភាគ ១០២
អាស្រ័យនូវចិត្ត ចិត្ត អាស្រ័យនូវវត្ថុ នូវមហាភូត១ … ចិត្តសមុដ្ឋានរូប ជានោចិត្តសហភុ កដត្តារូប និងឧបាទារូប អាស្រ័យនូវពួកមហាភូត។ ចិត្តសហភុធម៌ អាស្រ័យនូវនោចិត្តសហភុធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូប ជាចិត្តសហភុក្តី អាស្រ័យនូវចិត្ត ក្នុងខណៈនៃបដិសន្ធិ ពួកសម្បយុត្តកក្ខន្ធ អាស្រ័យនូវចិត្ត ក្នុងខណៈនៃបដិសន្ធិ ពួកចិត្តសហភុក្ខន្ធ អាស្រ័យនូវវត្ថុ ចិត្តសមុដ្ឋានរូប ជាចិត្តសហភុ និងឧបាទារូប អាស្រ័យនូវពួកមហាភូត។ ចិត្តសហភុធម៌ក្តី នោចិត្តសហភុធម៌ក្តី អាស្រ័យនូវនោចិត្តសហភុធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូប ជាចិត្តសហភុ និងជានោចិត្តសហភុក្តី អាស្រ័យនូវចិត្ត ក្នុងខណៈនៃបដិសន្ធិ ពួកសម្បយុត្តកក្ខន្ធក្តី កដត្តារូបក្តី អាស្រ័យនូវចិត្ត ក្នុងខណៈនៃបដិសន្ធិ ចិត្តក្តី ពួកសម្បយុត្តកក្ខន្ធក្តី អាស្រ័យនូវវត្ថុ ចិត្តសមុដ្ឋានរូប ជាចិត្តសហភុ និងជានោចិត្តសហភុ និងឧបាទារូប អាស្រ័យនូវពួកមហាភូត។ ចិត្តសហភុធម៌ អាស្រ័យនូវចិត្តសហភុធម៌ផង នូវនោចិត្តសហភុធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ក្តី ចិត្តសមុដ្ឋានរូប ជាចិត្តសហភុក្តី អាស្រ័យនូវចិត្តសហភុក្ខន្ធ១ផង នូវចិត្តផង ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ អាស្រ័យនូវចិត្តសហភុក្ខន្ធ១ផង នូវចិត្តផង
ID: 637830714535904939
ទៅកាន់ទំព័រ៖