ព្រះត្រៃបិដក ភាគ ១០២

កដ​ត្តា​រូប និង​ឧបា​ទា​រូប អាស្រ័យ​នូវ​ពួក​ចិ​ត្ត​សហ​ភុ​ក្ខន្ធ​ផង នូវ​ពួក​មហាភូត​ផង។ សេចក្តី​បំប្រួញ។
 [១៩០] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ អរូប​ទាំងអស់ បណ្ឌិត​គប្បី​រើ​ឡើង ឲ្យ​ដូចគ្នានឹង​ចិត្តសមុដ្ឋាន​ទុ​កៈ​ចុះ។ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ពួក​មហាភូត បណ្ឌិត​គប្បី​ធ្វើ ក្នុង​បញ្ហា​ទាំង៦ចុះ ឯក្នុង​អធិបតិ​ប្ប​ច្ច័​យ (ពួក​មហាភូត) មិន​មាន​ក្នុង​បញ្ហា​ទាំង៣ទេ។ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​និស្សយ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​បុរេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ៩ គ្រប់​បច្ច័យ​ទាំងអស់ សុទ្ធតែ​មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
 [១៩១] ចិ​ត្ត​សហ​ភុ​ធម៌ អាស្រ័យ​នូវ​ចិ​ត្ត​សហ​ភុ​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ២ក្តី ចិត្តសមុដ្ឋាន​រូប​ជា​ចិ​ត្ត​សហ​ភុ​ក្តី អាស្រ័យ​នូវ​ចិ​ត្ត​សហ​ភុ​ក្ខន្ធ១ ជា​អហេតុកៈ នូវ​ខន្ធ២ … ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ។ បញ្ហា​ទាំង៩ បណ្ឌិត​គប្បី​ធ្វើ​យ៉ាងនេះ​ចុះ គប្បី​កំណត់​ថា ជា​អហេតុកៈ ដែល​ធ្លាប់​មាន​ក្នុង​អនុលោម​យ៉ាងណា ត្រូវ​ធ្វើ​យ៉ាងនោះ​ចុះ វារៈ៣ និង​មោហៈ បណ្ឌិត​គប្បី​ធ្វើ ឲ្យ​ដូច​ក្នុងចិត្ត​សមុដ្ឋាន​ទុ​កៈ​ដែរ។
ថយ | ទំព័រទី ១៥៥ | បន្ទាប់
ID: 637830714989417542
ទៅកាន់ទំព័រ៖