ព្រះត្រៃបិដក ភាគ ១០២
[១៩២] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៩ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៩ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩។
[១៩៣] ចិត្តសហភុធម៌ អាស្រ័យនូវចិត្តសហភុធម៌ ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺចិត្តសហភុចេតនា អាស្រ័យនូវពួកចិត្តសហភុក្ខន្ធ។ នោចិត្តសហភុធម៌ អាស្រ័យនូវនោចិត្តសហភុធម៌ ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺពាហិរៈ … អាហារ … រដូវ…។ ចិត្តសហភុធម៌ អាស្រ័យនូវនោចិត្តសហភុធម៌ ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺសម្បយុត្តកចេតនា អាស្រ័យនូវចិត្ត។ ចិត្តសហភុធម៌ អាស្រ័យនូវចិត្តសហភុធម៌ផង នូវនោចិត្តសហភុធម៌ផង ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺសម្បយុត្តកចេតនា អាស្រ័យនូវពួកចិត្តសហភុក្ខន្ធផង នូវចិត្តផង។
[១៩៤] ក្នុងនកម្មប្បច្ច័យ មានវារៈ៤ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនអាហារប្បច្ច័យ មានវារៈ១ ក្នុងនឥន្ទ្រិយប្បច្ច័យ មានវារៈ១។
[១៩៥] ចិត្តសហភុធម៌ អាស្រ័យនូវចិត្តសហភុធម៌ ទើបកើតឡើង ព្រោះនឈានប្បច្ច័យ គឺដែលច្រឡំដោយបញ្ចវិញ្ញាណ។បេ។
ID: 637830715333880768
ទៅកាន់ទំព័រ៖