ព្រះត្រៃបិដក ភាគ ១០២

 [១៩៦] ក្នុង​នឈាន​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​នមគ្គ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នសម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​នោ​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នោ​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
ការរាប់២យ៉ាង​ក្រៅពី​នេះ បណ្ឌិត​គប្បី​ធ្វើ​យ៉ាងនេះ​ចុះ សហជាត​វារៈ ដូច​បដិ​ច្ច​វារៈ​ដែរ។

បច្ចយ​វារៈ


 [១៩៧] ចិ​ត្ត​សហ​ភុ​ធម៌ ពឹងផ្អែក​នឹង​ចិ​ត្ត​សហ​ភុ​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​មាន​វារៈ៣ ដូច​បដិ​ច្ច​វារៈ​ដែរ។ នោ​ចិ​ត្ត​សហ​ភុ​ធម៌ ពឹង​ផ្អែក​នឹងនោ​ចិ​ត្ត​សហ​ភុ​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្ត ពឹងផ្អែក​នឹង​វត្ថុ ចិត្តសមុដ្ឋាន​រូប ជា​នោ​ចិ​ត្ត​សហភុ និង​បដិសន្ធិ ពឹងផ្អែក​នឹង​ចិត្ត ពួក​មហាភូត​ទាំងអស់ ដូច​បដិ​ច្ច​វារៈ​ដែរ។ ចិ​ត្ត​សហ​ភុ​ធម៌ ពឹង​ផ្អែក​នឹងនោ​ចិ​ត្ត​សហ​ភុ​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី ចិត្តសមុដ្ឋាន​រូប ជា​ចិ​ត្ត​សហ​ភុ​ក្តី ពឹងផ្អែក​នឹង​ចិត្ត ពួក​ចិ​ត្ត​សហ​ភុ​ក្ខន្ធ និង​បដិសន្ធិ ពឹងផ្អែក​នឹង​វត្ថុ ពួក​មហាភូត​ទាំងអស់ ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។ ចិ​ត្ត​សហ​ភុ​ធម៌​ក្តី នោ​ចិ​ត្ត​សហ​ភុ​ធម៌​ក្តី ពឹង​ផ្អែក​នឹងនោ​ចិ​ត្ត​សហភ​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​សម្បយុត្ត​កក្ខន្ធ និង​ចិត្តសមុដ្ឋាន​រូប ជា​ចិ​ត្ត​សហភុ និង​ជា​នោ​ចិ​ត្ត​សហភុ ពឹងផ្អែក​នឹង​ចិត្ត ចិត្ត​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី ពឹងផ្អែក​នឹង​វត្ថុ
ថយ | ទំព័រទី ១៥៧ | បន្ទាប់
ID: 637830715575822724
ទៅកាន់ទំព័រ៖