ព្រះត្រៃបិដក ភាគ ១០២

បដិសន្ធិ ពួក​មហាភូត​ទាំងអស់ ដូច​បដិ​ច្ច​វារៈ​ដែរ។ ចិ​ត្ត​សហ​ភុ​ធម៌ ពឹងផ្អែក​នឹង​ចិ​ត្ត​សហ​ភុ​ធម៌​ផង នឹងនោ​ចិ​ត្ត​សហ​ភុ​ធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ២ក្តី ចិត្តសមុដ្ឋាន​រូប ជា​ចិ​ត្ត​សហ​ភុ​ក្តី ពឹងផ្អែក​នឹង​ចិ​ត្ត​សហ​ភុ​ក្ខន្ធ១ផង នឹង​ចិត្ត​ផង នឹង​ខន្ធ២ … ខន្ធ២ ពឹងផ្អែក​នឹង​ចិ​ត្ត​សហ​ភុ​ក្ខន្ធ១ផង នឹង​វត្ថុ​ផង ខន្ធ២ … បដិសន្ធិ ពួក​មហាភូត​ទាំងអស់ ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។ នោ​ចិ​ត្ត​សហ​ភុ​ធម៌ ពឹងផ្អែក​នឹង​ចិ​ត្ត​សហ​ភុ​ធម៌​ផង នឹងនោ​ចិ​ត្ត​សហ​ភុ​ធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺជា​ចិត្តសមុដ្ឋាន​រូប ជា​នោ​ចិ​ត្ត​សហភុ ពឹងផ្អែក​នឹង​ពួក​ចិ​ត្ត​សហ​ភុ​ក្ខន្ធ​ផង នឹង​ចិត្ត​ផង ចិត្ត ពឹងផ្អែក​នឹង​ពួក​ចិ​ត្ត​សហ​ភុ​ក្ខន្ធ​ផង នឹង​វត្ថុ​ផង ចិត្តសមុដ្ឋាន​រូប ជា​នោ​ចិ​ត្ត​សហភុ ពឹងផ្អែក​នឹង​ពួក​ចិ​ត្ត​សហ​ភុ​ក្ខន្ធ​ផង នឹង​ពួក​មហាភូត​ផង បដិសន្ធិ ពួក​មហាភូត​ទាំងអស់ ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។ ចិ​ត្ត​សហ​ភុ​ធម៌​ក្តី នោ​ចិ​ត្ត​សហ​ភុ​ធម៌​ក្តី ពឹងផ្អែក​នឹង​ចិ​ត្ត​សហ​ភុ​ធម៌​ផង នឹងនោ​ចិ​ត្ត​សហ​ភុ​ធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ២ក្តី ចិត្តសមុដ្ឋាន​រូប ជា​ចិ​ត្ត​សហភុ នឹង​ជា​នោ​ចិ​ត្ត​សហភុ ពឹងផ្អែក​នឹង​ចិ​ត្ត​សហ​ភុ​ក្ខន្ធ១ផង នឹង​ចិត្ត​ផង ខន្ធ២ក្តី ចិត្ត​ក្តី ពឹងផ្អែក​នឹង​ចិ​ត្ត​សហ​ភុ​ក្ខន្ធ១ផង នឹង​វត្ថុ​ផង នឹង​ខន្ធ២ … បដិសន្ធិ ពួក​មហាភូត​ទាំងអស់ ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។
ថយ | ទំព័រទី ១៥៨ | បន្ទាប់
ID: 637830715787790052
ទៅកាន់ទំព័រ៖