ព្រះត្រៃបិដក ភាគ ១០២
[១៩៨] ចិត្តសហភុធម៌ ពឹងផ្អែកនឹងចិត្តសហភុធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺមានវារៈ៣ ដូចបដិច្ចវារៈដែរ។ នោចិត្តសហភុធម៌ ពឹងផ្អែកនឹងនោចិត្តសហភុធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខ្វាយតនៈ កាយាយតនៈ…។ បទនេះ ដូចគ្នានឹងអារម្មណប្បច្ច័យ ក្នុងបច្ចយវារៈ ត្រង់ចិត្តសមុដ្ឋានទុកៈដែរ ឯពួកបញ្ចវិញ្ញាណ មូល បណ្ឌិតគប្បីធ្វើ ដោយអំណាចនៃវារៈទាំង៦នេះចុះ។ សេចក្តីបំប្រួញ។
[១៩៩] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ គ្រប់បច្ច័យទាំងអស់ សុទ្ធតែមានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
[២០០] ចិត្តសហភុធម៌ ពឹងផ្អែកនឹងចិត្តសហភុធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺចិត្តសហភុក្ខន្ធ១ ជាអហេតុកៈ…។ សេចក្តីបំប្រួញ។ បញ្ចវិញ្ញាណនៃបច្ចយវារៈទាំងអស់ បណ្ឌិតគប្បីធ្វើចុះ មូលនៃវារៈទាំង៦ មហាភូតទាំងអស់ មានវារៈ៣ និងមោហៈ បណ្ឌិតគប្បីធ្វើចុះ។ សេចក្តីបំប្រួញ។
[២០១] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៩ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៩ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៩
ID: 637830716062499798
ទៅកាន់ទំព័រ៖