ព្រះត្រៃបិដក ភាគ ១០២
ជាបច្ច័យនៃសារម្មណធម៌ផង នៃអនារម្មណធម៌ផង ដោយអធិបតិប្បច្ច័យ បានដល់ សហជាតាធិបតិ គឺសារម្មណាធិបតិ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។ អនារម្មណធម៌ ជាបច្ច័យនៃសារម្មណធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺពួកព្រះអរិយៈ ធ្វើនូវព្រះនិព្វាន ឲ្យជាទីគោរព ហើយពិចារណា ព្រះនិព្វាន ជាបច្ច័យនៃគោត្រភូ វោទានៈ មគ្គ និងផល ដោយអធិបតិប្បច្ច័យ នូវចក្ខុ … ធើ្វនូវវត្ថុ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈកើតឡើង ព្រោះធើ្វនូវវត្ថុនោះ ឲ្យជាទីគោរព ទិដ្ឋិកើតឡើង។បេ។
[២៣] សារម្មណធម៌ ជាបច្ច័យនៃសារម្មណធម៌ ដោយអនន្តរប្បច្ច័យ គឺពួកសារម្មណៈមុនៗ។បេ។ ជាបច្ច័យនៃផលសមាបត្តិ ដោយអនន្តរប្បច្ច័យ។ ជាបច្ច័យ ដោយសមនន្តរប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ គឺបច្ច័យទាំង៧ ដូចសហជាតប្បច្ច័យ ក្នុងបដិច្ចវារៈដែរ ជាបច្ច័យ ដោយអញ្ញមញ្ញប្បច្ច័យ គឺបច្ច័យទាំង៦ ដូចអញ្ញមញ្ញប្បច្ច័យ ក្នុងបដិច្ចវារៈដែរ ជាបច្ច័យ ដោយនិស្សយប្បច្ច័យ គឺបច្ច័យទាំង៧ ដូចនិស្សយប្បច្ច័យ ក្នុងបច្ចយវារៈដែរ។
ID: 637830654818700808
ទៅកាន់ទំព័រ៖