ព្រះត្រៃបិដក ភាគ ១០២

ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តជា​បដិសន្ធិ ច្រឡំ​នឹង​ពួក​ចិ​ត្ត​សហ​ភុ​ក្ខន្ធ។ ចិ​ត្ត​សហ​ភុ​ធម៌​ក្តី នោ​ចិ​ត្ត​សហ​ភុ​ធម៌​ក្តី ច្រឡំ​នឹង​ចិ​ត្ត​សហ​ភុ​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ២ក្តី ចិត្ត​ក្តី ច្រឡំ​នឹង​ចិ​ត្ត​សហ​ភុ​ក្ខន្ធ១ នឹង​ខន្ធ២ … ជា​បដិសន្ធិ។ ចិ​ត្ត​សហ​ភុ​ធម៌ ច្រឡំ​នឹងនោ​ចិ​ត្ត​សហ​ភុ​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​សម្បយុត្ត​កក្ខន្ធ​ជា​បដិសន្ធិ ច្រឡំ​នឹង​ចិត្ត។ ចិ​ត្ត​សហ​ភុ​ធម៌ ច្រឡំ​នឹង​ចិ​ត្ត​សហ​ភុ​ធម៌​ផង នឹងនោ​ចិ​ត្ត​សហ​ភុ​ធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ២ ច្រឡំ​នឹង​ចិ​ត្ត​សហ​ភុ​ក្ខន្ធ១ផង នឹង​ចិត្ត​ផង នឹង​ខន្ធ២ … ជា​បដិសន្ធិ។ សេចក្តី​បំប្រួញ។
 [២០៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​បច្ច័យ​ទាំងអស់ សុទ្ធតែ​មាន​វារៈ៥ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៥។
 [២០៦] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥ ក៏​មាន មាន​វារៈ៣ ក៏​មាន ហើយ​មាន​មោហៈ​ដែរ។ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នអា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នក​ម្ម​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នវិ​បា​កប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នឈាន​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នមគ្គ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ៥។ ក្រៅ​នេះ ការរាប់​ទាំង២យ៉ាង​ក្តី សម្បយុត្ត​វារៈ​ក្តី បណ្ឌិត​គប្បី​ធ្វើ​ទាំងអស់​ចុះ។
ថយ | ទំព័រទី ១៦១ | បន្ទាប់
ID: 637830716617873894
ទៅកាន់ទំព័រ៖