ព្រះត្រៃបិដក ភាគ ១០២
បញ្ហាវារៈ
[២០៧] ចិត្តសហភុធម៌ ជាបច្ច័យនៃចិត្តសហភុធម៌ ដោយហេតុប្បច្ច័យ គឺពួកចិត្តសហភុហេតុ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូប ជាចិត្តសហភុផង ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ។បេ។ ចិត្តសហភុធម៌ ជាបច្ច័យនៃនោចិត្តសហភុធម៌ ដោយហេតុប្បច្ច័យ គឺពួកចិត្តសហភុហេតុ ជាបច្ច័យនៃចិត្តផង នៃពួកចិត្តសមុដ្ឋានរូប ជានោចិត្តសហភុផង ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ពួកចិត្តសហភុហេតុ ជាបច្ច័យនៃចិត្តផង នៃពួកកដត្តារូបផង ដោយហេតុប្បច្ច័យ។ ចិត្តសហភុធម៌ ជាបច្ច័យ នៃចិត្តសហភុធម៌ផង នៃនោចិត្តសហភុធម៌ផង ដោយហេតុប្បច្ច័យ គឺពួកចិត្តសហភុហេតុ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃចិត្តផង នៃពួកចិត្តសមុដ្ឋានរូប ជាចិត្តសហភុ និងជានោចិត្តសហភុផង ដោយហេតុប្បច្ច័យ។
[២០៨] ចិត្តសហភុធម៌ ជាបច្ច័យនៃចិត្តសហភុធម៌ ដោយអារម្មណប្បច្ច័យ គឺមានវារៈ៩ ដូចគ្នានឹងចិត្តសមុដ្ឋានទុកៈដែរ មិនមានការធ្វើឲ្យផ្សេងៗគ្នាទេ។
ID: 637830716877710931
ទៅកាន់ទំព័រ៖