ព្រះត្រៃបិដក ភាគ ១០២

 [២០៩] ចិ​ត្ត​សហ​ភុ​ធម៌ ជា​បច្ច័យ​នៃ​ចិ​ត្ត​សហ​ភុ​ធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ គឺ​មាន​វារៈ៣ ឯអា​រម្ម​ណា​ធិប​តិ​ក្តី សហជាតា​ធិប​តិ​ក្តី បណ្ឌិត​គប្បី​ធ្វើ​ចុះ។ នោ​ចិ​ត្ត​សហ​ភុ​ធម៌ ជា​បច្ច័យ​នៃ​នោ​ចិ​ត្ត​សហ​ភុ​ធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ គឺ​មាន​វារៈ៣ អា​រម្ម​ណា​ធិប​តិ​ក្តី សហជាតា​ធិប​តិ​ក្តី ប្រស្នា​ទាំង៩ក្តី ដូច​ចិត្តសមុដ្ឋាន​រូប​ដែរ បណ្ឌិត​គប្បី​ធ្វើ (ដោយអំណាច) នៃ​វារៈ​ទាំង៣ចុះ ក្នុង​ទីបំផុត មាន​វារៈ៣ ហើយ​ជា​អា​រម្ម​ណា​ធិប​តិ​ដដែល។
 [២១០] ចិ​ត្ត​សហ​ភុ​ធម៌ ជា​បច្ច័យ​នៃ​ចិ​ត្ត​សហ​ភុ​ធម៌ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​មាន​វារៈ៩ ដូចគ្នានឹង​ចិត្តសមុដ្ឋាន​ទុ​កៈ​ដែរ មិន​មានការ​ធ្វើ​ឲ្យ​ផ្សេងៗគ្នា​ទេ។ ជា​បច្ច័យ ដោយ​សម​នន្ត​រប្ប​ច្ច័​យ គឺ​មាន​វារៈ៩ ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។ ជា​បច្ច័យ ដោយ​សហជាត​ប្ប​ច្ច័​យ គឺ​មាន​វារៈ៩ ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។ ជា​បច្ច័យ ដោយ​អញ្ញមញ្ញ​ប្ប​ច្ច័​យ គឺ​មាន​វារៈ៩ ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។ ជា​បច្ច័យ ដោយ​និស្សយ​ប្ប​ច្ច័​យ គឺ​មាន​វារៈ៩ ដូចគ្នានឹង​បច្ចយ​វារៈ​ដែរ។ ជា​បច្ច័យ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ គឺ​មាន​វារៈ៩ ដូចគ្នានឹង​ចិត្តសមុដ្ឋាន​ទុ​កៈ​ដែរ។
 [២១១] នោ​ចិ​ត្ត​សហ​ភុ​ធម៌ ជា​បច្ច័យ​នៃ​នោ​ចិ​ត្ត​សហ​ភុ​ធម៌ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់​អារម្មណ​បុរេ​ជាត និង​វត្ថុ​បុរេ​ជាត ហើយ​មាន​វារៈ៣។ នោ​ចិ​ត្ត​សហភុ មូល បណ្ឌិត​តែង​បាន​ពិតប្រាកដ មាន​វារៈ៣ ដូចគ្នានឹង​ចិត្តសមុដ្ឋាន​ទុ​កៈ​ដែរ មិន​មានការ​ធ្វើ​ឲ្យ​ផ្សេងៗគ្នា​ទេ។
ថយ | ទំព័រទី ១៦៣ | បន្ទាប់
ID: 637830717151630540
ទៅកាន់ទំព័រ៖