ព្រះត្រៃបិដក ភាគ ១០២
[២១២] ចិត្តសហភុធម៌ ជាបច្ច័យនៃនោចិត្តសហភុធម៌ ដោយបច្ឆាជាតប្បច្ច័យ បានដល់បច្ឆាជាត គឺពួកចិត្តសហភុក្ខន្ធ ជាបច្ច័យ នៃនោចិត្តសហភុកាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។ នោចិត្តសហភុធម៌ ជាបច្ច័យ នៃនោចិត្តសហភុធម៌ ដោយបច្ឆាជាតប្បច្ច័យ។ ចិត្តសហភុធម៌ក្តី នោចិត្តសហភុធម៌ក្តី ជាបច្ច័យនៃនោចិត្តសហភុធម៌ ដោយបច្ឆាជាតប្បច្ច័យ។ ជាបច្ច័យ ដោយអាសេវនប្បច្ច័យ គឺមានវារៈ៩។
[២១៣] ចិត្តសហភុធម៌ ជាបច្ច័យនៃចិត្តសហភុធម៌ ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចិត្តសហភុចេតនា ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ជាចិត្តសហភុផង ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺចិត្តសហភុចេតនា ជាបច្ច័យ នៃពួកចិត្តសហភុក្ខន្ធជាវិបាក ដោយកម្មប្បច្ច័យ។ ចិត្តសហភុធម៌ ជាបច្ច័យនៃនោចិត្តសហភុធម៌ ដោយកម្មប្បច្ច័យ បានដល់ សហជាត និងនានាខណិកៈ។ ឯសហជាត គឺចិត្តសហភុចេតនា ជាបច្ច័យនៃចិត្តផង នៃពួកចិត្តសមុដ្ឋានរូប ជានោចិត្តសហភុផង ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ
ID: 637830717405366947
ទៅកាន់ទំព័រ៖