ព្រះត្រៃបិដក ភាគ ១០២
គឺចិត្តសហភុចេតនា ជាបច្ច័យនៃវិបាកចិត្តផង នៃពួកកដត្តារូបផង ដោយកម្មប្បច្ច័យ។ ចិត្តសហភុធម៌ ជាបច្ច័យ នៃចិត្តសហភុធម៌ផង នៃនោចិត្តសហភុធម៌ផង ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចិត្តសហភុចេតនា ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃចិត្តផង នៃពួកចិត្តសមុដ្ឋានរូប ជាចិត្តសហភុ និងជានោចិត្តសហភុផង ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺចិត្តសហភុចេតនា ជាបច្ច័យនៃពួកវិបាកក្ខន្ធផង នៃចិត្តផង នៃពួកកដត្តារូបផង ដោយកម្មប្បច្ច័យ។
[២១៤] ចិត្តសហភុធម៌ ជាបច្ច័យនៃចិត្តសហភុធម៌ ដោយវិបាកប្បច្ច័យ គឺដូចគ្នានឹងចិត្តសមុដ្ឋានទុកៈដែរ។ ជាបច្ច័យ ដោយអាហារប្បច្ច័យ គឺមានវារៈ៩ ដូចគ្នានឹងចិត្តសមុដ្ឋានទុកៈដែរ ឯចិត្តសមុដ្ឋានទុកៈ១នេះ ដូចគ្នានឹងកពឡិង្ការាហារដែរ។
[២១៥] ចិត្តសហភុធម៌ ជាបច្ច័យនៃចិត្តសហភុធម៌ ដោយឥន្ទ្រិយប្បច្ច័យ គឺមានវារៈ៩ ដូចគ្នានឹងចិត្តសមុដ្ឋានទុកៈដែរ មិនមានការធ្វើឲ្យផ្សេងៗ គ្នាទេ។ ជាបច្ច័យ ដោយឈានប្បច្ច័យ មានវារៈ៣ ជាបច្ច័យ ដោយមគ្គប្បច្ច័យ មានវារៈ៣ ជាបច្ច័យ ដោយសម្បយុត្តប្បច្ច័យ មានវារៈ៥។
ID: 637830717626302820
ទៅកាន់ទំព័រ៖