ព្រះត្រៃបិដក ភាគ ១០២

 [២១៦] ចិ​ត្ត​សហ​ភុ​ធម៌ ជា​បច្ច័យ​នៃ​ចិ​ត្ត​សហ​ភុ​ធម៌ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​សហជាត គឺ​ពួក​ចិ​ត្ត​សហ​ភុ​ក្ខន្ធ ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ជា​ចិ​ត្ត​សហភុ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។ ចិ​ត្ត​សហ​ភុ​ធម៌ ជា​បច្ច័យ នៃ​នោ​ចិ​ត្ត​សហ​ភុ​ធម៌ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បច្ឆា​ជាត។ សហជាត គឺ​ពួក​ចិ​ត្ត​សហ​ភុ​ក្ខន្ធ ជា​បច្ច័យ នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ជា​នោ​ចិ​ត្ត​សហភុ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។ ឯបច្ឆា​ជាត គឺ​ពួក​ចិ​ត្ត​សហ​ភុ​ក្ខន្ធ ជា​បច្ច័យ នៃ​នោ​ចិ​ត្ត​សហ​ភុ​កាយ​នេះ ដែល​កើតមុន ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។ ចិ​ត្ត​សហ​ភុ​ធម៌ ជា​បច្ច័យ​នៃ​ចិ​ត្ត​សហ​ភុ​ធម៌​ផង នៃ​នោ​ចិ​ត្ត​សហ​ភុ​ធម៌​ផង ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​សហជាត គឺ​ពួក​ចិ​ត្ត​សហ​ភុ​ក្ខន្ធ ជា​បច្ច័យ នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ជា​ចិ​ត្ត​សហភុ និង​ជា​នោ​ចិ​ត្ត​សហភុ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។ នោ​ចិ​ត្ត​សហ​ភុ​ធម៌ ជា​បច្ច័យ​នៃ​នោ​ចិ​ត្ត​សហ​ភុ​ធម៌ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​សហជាត បុរេ​ជាត និង​បច្ឆា​ជាត។ សហជាត គឺ​ចិត្ត ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ជា​នោ​ចិ​ត្ត​សហភុ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ ចិត្ត ជា​បច្ច័យ​នៃ​ពួក​កដ​ត្តា​រូប ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ
ថយ | ទំព័រទី ១៦៦ | បន្ទាប់
ID: 637830717863542151
ទៅកាន់ទំព័រ៖