ព្រះត្រៃបិដក ភាគ ១០២
ចិត្ត ជាបច្ច័យនៃវត្ថុ ដោយវិប្បយុត្តប្បច្ច័យ វត្ថុ ជាបច្ច័យនៃចិត្ត ដោយវិប្បយុត្តប្បច្ច័យ។ បុរេជាត គឺចក្ខ្វាយតនៈ ជាបច្ច័យនៃចក្ខុវិញ្ញាណ ដោយវិប្បយុត្តប្បច្ច័យ កាយាយតនៈ … វត្ថុ ជាបច្ច័យនៃចិត្ត ដោយវិប្បយុត្តប្បច្ច័យ។ ឯបច្ឆាជាត គឺចិត្ត ជាបច្ច័យ នៃនោចិត្តសហភុកាយនេះ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។ នោចិត្តសហភុធម៌ ជាបច្ច័យនៃចិត្តសហភុធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺចិត្ត ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូប ជាចិត្តសហភុ ដោយវិប្បយុត្តប្បច្ច័យ។ ឯបុរេជាត គឺចក្ខ្វាយតនៈ ជាបច្ច័យនៃពួកក្ខន្ធ ដែលច្រឡំដោយចក្ខុវិញ្ញាណ ដោយវិប្បយុត្តប្បច្ច័យ កាយាយតនៈ … វត្ថុ ជាបច្ច័យនៃពួកចិត្តសហភុក្ខន្ធ ដោយវិប្បយុត្តប្បច្ច័យ។ នោចិត្តសហភុធម៌ ជាបច្ច័យនៃចិត្តសហភុធម៌ផង នៃនោចិត្តសហភុធម៌ផង ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺចិត្ត ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ជាចិត្តសហភុ និងជានោចិត្តសហភុ ដោយវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។ ឯវត្ថុបុរេជាត គឺចក្ខ្វាយតនៈ
ID: 637830718070823971
ទៅកាន់ទំព័រ៖