ព្រះត្រៃបិដក ភាគ ១០២

ជា​បច្ច័យ​នៃ​ចក្ខុវិញ្ញាណ​ផង នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ កាយាយតនៈ … វត្ថុ ជា​បច្ច័យ​នៃ​ចិត្ត​ផង នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។ ចិ​ត្ត​សហ​ភុ​ធម៌​ក្តី នោ​ចិ​ត្ត​សហ​ភុ​ធម៌​ក្តី ជា​បច្ច័យ​នៃ​ចិ​ត្ត​សហ​ភុ​ធម៌ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​សហជាត គឺ​ពួក​ចិ​ត្ត​សហ​ភុ​ក្ខន្ធ​ក្តី ចិត្ត​ក្តី ជា​បច្ច័យ នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ជា​ចិ​ត្ត​សហភុ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។ ចិ​ត្ត​សហ​ភុ​ធម៌​ក្តី នោ​ចិ​ត្ត​សហ​ភុ​ធម៌​ក្តី ជា​បច្ច័យ​នៃ​នោ​ចិ​ត្ត​សហ​ភុ​ធម៌ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បច្ឆា​ជាត។ សហជាត គឺ​ពួក​ចិ​ត្ត​សហ​ភុ​ក្ខន្ធ​ក្តី ពួក​នោ​ចិ​ត្ត​សហ​ភុ​ក្ខន្ធ​ក្តី ចិត្ត​ក្តី ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ជា​នោ​ចិ​ត្ត​សហភុ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។ ឯបច្ឆា​ជាត គឺ​ពួក​ចិ​ត្ត​សហ​ភុ​ក្ខន្ធ​ក្តី ពួក​នោ​ចិ​ត្ត​សហ​ភុ​ក្ខន្ធ​ក្តី ជា​បច្ច័យ​នៃ​នោ​ចិ​ត្ត​សហ​ភុ​កាយ​នេះ ដែល​កើតមុន ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។ ចិ​ត្ត​សហ​ភុ​ធម៌​ក្តី នោ​ចិ​ត្ត​សហ​ភុ​ធម៌​ក្តី ជា​បច្ច័យ នៃ​ចិ​ត្ត​សហ​ភុ​ធម៌​ផង នោ​ចិ​ត្ត​សហ​ភុ​ធម៌​ផង ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ គឺ​ពួក​ចិ​ត្ត​សហ​ភុ​ក្ខន្ធ​ក្តី ពួក​នោ​ចិ​ត្ត​សហ​ភុ​ក្ខន្ធ​ក្តី ចិត្ត​ក្តី ជា​បច្ច័យ នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ជា​ចិ​ត្ត​សហភុ និង​ជា​នោ​ចិ​ត្ត​សហភុ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៦៨ | បន្ទាប់
ID: 637830718272474216
ទៅកាន់ទំព័រ៖