ព្រះត្រៃបិដក ភាគ ១០២
[២១៧] ចិត្តសហភុធម៌ ជាបច្ច័យនៃចិត្តសហភុធម៌ ដោយអត្ថិប្បច្ច័យ គឺចិត្តសហភុក្ខន្ធ១ … ដូចបដិច្ចវារៈដែរ។ ចិត្តសហភុធម៌ ជាបច្ច័យនៃនោចិត្តសហភុធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សេចក្តីបំប្រួញ។ ចិត្តសហភុធម៌ ជាបច្ច័យនៃចិត្តសហភុធម៌ផង នៃនោចិត្តសហភុធម៌ផង ដោយអត្ថិប្បច្ច័យ គឺចិត្តសហភុក្ខន្ធ១ … ដូចបដិច្ចវារៈដែរ។ នោចិត្តសហភុធម៌ ជាបច្ច័យ នៃនោចិត្តសហភុធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្ទ្រិយ។ សេចក្តីបំប្រួញ។ នោចិត្តសហភុធម៌ ជាបច្ច័យនៃចិត្តសហភុធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ នោចិត្តសហភុធម៌ ជាបច្ច័យនៃចិត្តសហភុធម៌ផង នៃនោចិត្តសហភុធម៌ផង ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សេចក្តីបំប្រួញ។ ចិត្តសហភុធម៌ក្តី នោចិត្តសហភុធម៌ក្តី ជាបច្ច័យនៃចិត្តសហភុធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺខន្ធ១ ដែលច្រឡំដោយចក្ខុវិញ្ញាណក្តី ចក្ខ្វាយតនៈក្តី ចក្ខុវិញ្ញាណក្តី (ជាបច្ច័យ) នៃខន្ធ២ … បទទាំងអស់ ជាសហជាត និងបុរេជាត បណ្ឌិតគប្បីធ្វើ ក្នុងបដិសន្ធិចុះ។
ID: 637830718472154029
ទៅកាន់ទំព័រ៖