ព្រះត្រៃបិដក ភាគ ១០២
[២៤] សារម្មណធម៌ ជាបច្ច័យនៃសារម្មណធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ហើយឲ្យនូវទាន ដំឡើងនូវមានះ ប្រកាន់នូវទិដ្ឋិ នូវសីល … នូវបញ្ញា សេចក្តីបា្រថ្នា និងកាយិកសុខ … អាស្រ័យនូវកាយិកទុក្ខ ហើយឲ្យនូវទាន។បេ។ ញុំាងសមាបត្តិ ឲ្យកើតឡើង សម្លាប់សត្វ។បេ។ បំបែកសង្ឃ សទ្ធា … បញ្ញា រាគៈ។បេ។ សេចក្តីបា្រថ្នា កាយិកសុខ កាយិកទុក្ខ (ជាបច្ច័យ) នៃសទ្ធា រាគៈ សេចក្តីបា្រថ្នា កាយិកសុខ កាយិកទុក្ខ មគ្គ និងផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ។ អនារម្មណធម៌ ជាបច្ច័យនៃសារម្មណធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺ (បុគ្គល) នូវរដូវ … នូវភោជន … អាស្រ័យនូវសេនាសនៈ ហើយឲ្យនូវទាន ញ៉ាំងសមាបត្តិ ឲ្យកើតឡើង សម្លាប់សត្វ បំបែកសង្ឃ រដូវ … ភោជន … សេនាសនៈ (ជាបច្ច័យ) នៃសទ្ធា។បេ។ នៃសេចក្តីបា្រថ្នា កាយិកសុខ កាយិកទុក្ខ មគ្គ និងផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ។
ID: 637830655013302380
ទៅកាន់ទំព័រ៖