ព្រះត្រៃបិដក ភាគ ១០២

ចិ​ត្ត​សហ​ភុ​ធម៌​ក្តី នោ​ចិ​ត្ត​សហ​ភុ​ធម៌​ក្តី ជា​បច្ច័យ​នៃ​នោ​ចិ​ត្ត​សហ​ភុ​ធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់ សហជាត បុរេ​ជាត បច្ឆា​ជាត អាហារ និង​ឥន្ទ្រិយ។ សហជាត គឺ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​ចក្ខុវិញ្ញាណ​ក្តី ចក្ខ្វាយតនៈ​ក្តី ជា​បច្ច័យ​នៃ​ចក្ខុវិញ្ញាណ ដោយ​អត្ថិ​ប្ប​ច្ច័​យ ដែល​ច្រឡំ​ដោយ​កាយវិញ្ញាណ … ពួក​ចិ​ត្ត​សហ​ភុ​ក្ខន្ធ​ក្តី ចិត្ត​ក្តី ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ជា​នោ​ចិ​ត្ត​សហភុ ដោយ​អត្ថិ​ប្ប​ច្ច័​យ។ សហជាត គឺ​ពួក​ចិ​ត្ត​សហ​ភុ​ក្ខន្ធ​ក្តី វត្ថុ​ក្តី ជា​បច្ច័យ​នៃ​ចិត្ត ដោយ​អត្ថិ​ប្ប​ច្ច័​យ។ សហជាត គឺ​ពួក​ចិ​ត្ត​សហ​ភុ​ក្ខន្ធ​ក្តី ពួក​មហាភូត​ក្តី ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ជា​នោ​ចិ​ត្ត​សហភុ ដោយ​អត្ថិ​ប្ប​ច្ច័​យ វារៈ៣ បណ្ឌិត​គប្បី​ធ្វើ ក្នុង​ខណៈ​នៃ​បដិសន្ធិ​ចុះ។ បច្ឆា​ជាត គឺ​ពួក​ចិ​ត្ត​សហ​ភុ​ក្ខន្ធ​ក្តី ពួក​នោ​ចិ​ត្ត​សហ​ភុ​ក្ខន្ធ​ក្តី ជា​បច្ច័យ​នៃ​នោ​ចិ​ត្ត​សហ​ភុ​កាយ​នេះ ដែល​កើតមុន ដោយ​អត្ថិ​ប្ប​ច្ច័​យ។ បច្ឆា​ជាត គឺ​ពួក​ចិ​ត្ត​សហ​ភុ​ក្ខន្ធ​ក្តី ពួក​នោ​ចិ​ត្ត​សហ​ភុ​ក្ខន្ធ​ក្តី កព​ឡិង្កា​រា​ហារ​ក្តី ជា​បច្ច័យ​នៃ​នោ​ចិ​ត្ត​សហ​ភុ​កាយ​នេះ ដោយ​អត្ថិ​ប្ប​ច្ច័​យ។ បច្ឆា​ជាត គឺ​ពួក​ចិ​ត្ត​សហ​ភុ​ក្ខន្ធ​ក្តី ពួក​នោ​ចិ​ត្ត​សហ​ភុ​ក្ខន្ធ​ក្តី រូប​ជីវិតិន្ទ្រិយ​ក្តី ជា​បច្ច័យ​នៃ​ពួក​កដ​ត្តា​រូប ដោយ​អត្ថិ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៧០ | បន្ទាប់
ID: 637830718671145479
ទៅកាន់ទំព័រ៖