[២២២] ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះនហេតុប្បច្ច័យ … ក្នុងអធិបតិប្បច្ច័យ មានវារៈ៩។
អនុលោមមាតិកា បណ្ឌិតគប្បីធ្វើចុះ។
ចប់ ចិត្តសហភុទុកៈ។
ចិត្តានុបរិវត្តិទុកៈ
បដិច្ចវារៈ
[២២៣] ចិត្តានុបរិវត្តិធម៌
(១) (ធម៌ប្រព្រឹត្តទៅតាមចិត្ត) អាស្រ័យនូវចិត្តានុបរិវត្តិធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ក្តី ចិត្តសមុដ្ឋានរូប ជាចិត្តានុបរិវត្តិក្តី អាស្រ័យនូវចិត្តានុបរិវត្តិក្ខន្ធ១ ក្នុងខណៈនៃបដិសន្ធិ។បេ។ ចិត្តសហភុទុកៈយ៉ាងណា ចិត្តានុបរិវត្តិទុកៈនេះ បណ្ឌិតគប្បីធ្វើយ៉ាងនោះដែរ មិនមានការធ្វើឲ្យផ្សេងៗគ្នាទេ។
ចិត្តសំសដ្ឋសមុដ្ឋានទុកៈ
បដិច្ចវារៈ
[២២៤] ចិត្តសំសដ្ឋសមុដ្ឋានធម៌
(២) (ធម៌ច្រឡំដោយចិត្ត និងតាំងឡើងដោយចិត្ត) អាស្រ័យនូវចិត្តសំសដ្ឋសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ អាស្រ័យនូវចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធ១ ខន្ធ១ អាស្រ័យនូវខន្ធ២ ក្នុងខណៈនៃបដិសន្ធិ។បេ។
(១) គឺវេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ កាយវិញ្ញត្តិ និងវិចីវិញ្ញត្តិ (២) [គឺវេទនាខន្ធ សញ្ញាខន្ធ និងសង្ខារក្ខន្ធ។