ព្រះត្រៃបិដក ភាគ ១០២
នោចិត្តសំសដ្ឋសមុដ្ឋានធម៌
(១) (ធម៌មិនមែនច្រឡំដោយចិត្ត និងមិនមែនតាំងឡើងព្រោះចិត្ត) អាស្រ័យនូវចិត្តសំសដ្ឋសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវពួកចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធ ក្នុងខណៈនៃបដិសន្ធិ ចិត្តក្តី កដត្តារូបក្តី អាស្រ័យនូវពួកចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធ។ ចិត្តសំសដ្ឋសមុដ្ឋានធម៌ក្តី នោចិត្តសំសដ្ឋសមុដ្ឋានធម៌ក្តី អាស្រ័យនូវចិត្តសំសដ្ឋសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ក្តី ចិត្តក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធ១ នូវខន្ធ២ … ជាបដិសន្ធិ។ នោចិត្តសំសដ្ឋសមុដ្ឋានធម៌ អាស្រ័យនូវនោចិត្តសំសដ្ឋសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវចិត្ត ក្នុងខណៈនៃបដិសន្ធិ កដត្តារូប អាស្រ័យនូវចិត្ត វត្ថុ អាស្រ័យនូវចិត្ត ចិត្ត អាស្រ័យនូវវត្ថុ មហាភូត១ … ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប អាស្រ័យនូវពួកមហាភូត។ ចិត្តសំសដ្ឋសមុដ្ឋានធម៌ អាស្រ័យនូវនោចិត្តសំសដ្ឋសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធ អាស្រ័យនូវចិត្ត ក្នុងខណៈនៃបដិសន្ធិ ពួកសម្បយុត្តកក្ខន្ធ អាស្រ័យនូវចិត្ត ក្នុងខណៈនៃបដិសន្ធិ ពួកចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធ អាស្រ័យនូវវត្ថុ។
(១) គឺចិត្ត រូប និងនិព្វាន។
ID: 637830720185677829
ទៅកាន់ទំព័រ៖