ព្រះត្រៃបិដក ភាគ ១០២
ចិត្តសំសដ្ឋសមុដ្ឋានធម៌ក្តី នោចិត្តសំសដ្ឋសមុដ្ឋានធម៌ក្តី អាស្រ័យនូវនោចិត្តសំសដ្ឋសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវចិត្ត ក្នុងខណៈនៃបដិសន្ធិ ពួកសម្បយុត្តកក្ខន្ធក្តី កដត្តារូបក្តី អាស្រ័យនូវចិត្ត ក្នុងខណៈនៃបដិសន្ធិ ចិត្តក្តី ពួកសម្បយុត្តកក្ខន្ធក្តី អាស្រ័យនូវវត្ថុ។ ចិត្តសំសដ្ឋសមុដ្ឋានធម៌ អាស្រ័យនូវចិត្តសំសដ្ឋសមុដ្ឋានធម៌ផង នូវនោចិត្តសំសដ្ឋសមុដ្ឋានធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ អាស្រ័យនូវចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធ១ផង នូវចិត្តផង នូវខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ អាស្រ័យនូវចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធ១ផង នូវចិត្តផង នូវខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ អាស្រ័យនូវចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធ១ផង នូវវត្ថុផង នូវខន្ធ២…។ នោចិត្តសំសដ្ឋសមុដ្ឋានធម៌ អាស្រ័យនូវចិត្តសំសដ្ឋសមុដ្ឋានធម៌ផង នូវនោចិត្តសំសដ្ឋសមុដ្ឋានធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធផង នូវចិត្តផង ចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធផង នូវពួកមហាភូតផង ក្នុងខណៈនៃបដិសន្ធិ កដត្តារូប អាស្រ័យនូវពួកចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធផង នូវចិត្តផង ក្នុងខណៈនៃបដិសន្ធិ
ID: 637830720378497891
ទៅកាន់ទំព័រ៖