ព្រះត្រៃបិដក ភាគ ១០២

កដ​ត្តា​រូប អាស្រ័យ​នូវ​ពួក​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ក្ខន្ធ​ផង នូវ​ពួក​មហាភូត​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ ចិត្ត អាស្រ័យ​នូវ​ពួក​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ក្ខន្ធ​ផង នូវ​វត្ថុ​ផង។ ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ធម៌​ក្តី នោ​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ធម៌​ក្តី អាស្រ័យ​នូវ​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ធម៌​ផង នូវ​នោ​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ២ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ក្ខន្ធ​ផង នូវ​ចិត្ត​ផង នូវ​ខន្ធ២ … ក្នុង​ខណៈ​នៃ​បដិសន្ធិ ខន្ធ២ក្តី កដ​ត្តា​រូប​ក្តី អាស្រ័យ​នូវ​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ក្ខន្ធ១ផង នូវ​ចិត្ត​ផង នូវ​ខន្ធ២ … ក្នុង​ខណៈ​នៃ​បដិសន្ធិ ខន្ធ២ក្តី ចិត្ត​ក្តី អាស្រ័យ​នូវ​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ក្ខន្ធ១ផង នូវ​វត្ថុ​ផង នូវ​ខន្ធ២ …។ សេចក្តី​បំប្រួញ។
 [២២៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​និស្សយ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​បុរេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ៩ គ្រប់​បច្ច័យ​ទាំងអស់ សុទ្ធតែ​មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
ថយ | ទំព័រទី ១៧៧ | បន្ទាប់
ID: 637830720579525561
ទៅកាន់ទំព័រ៖