ព្រះត្រៃបិដក ភាគ ១០២

ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ធម៌ អា​ស្រ័យ​នូវ​នោ​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ពួក​សម្បយុត្ត​កក្ខន្ធ អាស្រ័យ​នូវ​អហេតុកចិត្ត ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ ពួក​សម្បយុត្ត​កក្ខន្ធ អាស្រ័យ​នូវ​ចិត្ត ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ ពួក​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ក្ខន្ធ អាស្រ័យ​នូវ​វត្ថុ មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ អាស្រ័យ​នូវ​ចិត្ត ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ។ ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ធម៌​ក្តី នោ​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ធម៌​ក្តី អា​ស្រ័យ​នូវ​នោ​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​អហេតុកចិត្ត ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី កដ​ត្តា​រូប​ក្តី អាស្រ័យ​នូវ​ចិត្ត ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ ចិត្ត​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី អាស្រ័យ​នូវ​វត្ថុ។ ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ធម៌ អាស្រ័យ​នូវ​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ធម៌​ផង នូវ​នោ​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ធម៌​ផង ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ២ អាស្រ័យ​នូវ​អហេតុកចិត្ត​សំសដ្ឋ​សមុដ្ឋាន​ក្ខន្ធ១ផង នូវ​ចិត្ត​ផង នូវ​ខន្ធ២ … ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ នូវ​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ក្ខន្ធ១ផង នូវ​ចិត្ត​ផង … ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ
ថយ | ទំព័រទី ១៧៩ | បន្ទាប់
ID: 637830721038807345
ទៅកាន់ទំព័រ៖