ព្រះត្រៃបិដក ភាគ ១០២

 [២៥] អនា​រម្ម​ណធម៌ ជា​បច្ច័យ​នៃ​សា​រម្ម​ណធម៌ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់ អារម្មណ​បុរេ​ជាត និង​វត្ថុ​បុរេ​ជាត។ អារម្មណ​បុរេ​ជាត គឺ​នូវ​ចក្ខុ … នូវ​វត្ថុ ថា​មិន​ទៀង។បេ។ ទោមនស្ស​កើតឡើង បុគ្គល​ឃើញ​នូវ​រូប ដោយ​ទិព្វចក្ខុ ឮនូវ​សំឡេង ដោយ​ទិព្វសោត​ធាតុ រូបាយតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ ផោដ្ឋព្វា​យតនៈ (ជា​បច្ច័យ) នៃ​កាយវិញ្ញាណ។ ឯវត្ថុ​បុរេ​ជាត គឺ​ចក្ខ្វាយតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ កាយាយតនៈ (ជា​បច្ច័យ) នៃ​កាយវិញ្ញាណ វត្ថុ ជា​បច្ច័យ​នៃ​ពួក​សា​រម្ម​ណក្ខន្ធ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។
 [២៦] សា​រម្ម​ណធម៌ ជា​បច្ច័យ​នៃ​អនា​រម្ម​ណធម៌ ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ គឺ​មាន​វារៈ១។
 [២៧] សា​រម្ម​ណធម៌ ជា​បច្ច័យ​នៃ​សា​រម្ម​ណធម៌ ដោយ​អា​សេវន​ប្ប​ច្ច័​យ គឺ​មាន​វារៈ១។
 [២៨] សា​រម្ម​ណធម៌ ជា​បច្ច័យ​នៃ​សា​រម្ម​ណធម៌ ដោយ​កម្ម​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​នានា​ខណិ​កៈ។ សហជាត គឺ​សា​រម្ម​ណចេតនា ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយ​កម្ម​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៨ | បន្ទាប់
ID: 637830655294849049
ទៅកាន់ទំព័រ៖