ព្រះត្រៃបិដក ភាគ ១០២

ខន្ធ២ អាស្រ័យ​នូវ​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ក្ខន្ធ១ផង នូវ​វត្ថុ​ផង នូវ​ខន្ធ២ … មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ​ផង នូវ​ចិត្ត​ផង។ នោ​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ធម៌ អាស្រ័យ​នូវ​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ធម៌​ផង នូវ​នោ​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ធម៌​ផង ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ក្ខន្ធ ជា​អហេតុកៈ​ផង នូវ​ចិត្ត​ផង ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​អហេតុកចិត្ត​សំសដ្ឋ​សមុដ្ឋាន​ក្ខន្ធ​ផង នូវ​ពួក​មហាភូត​ផង ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ កដ​ត្តា​រូប អាស្រ័យ​នូវ​ពួក​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ក្ខន្ធ​ផង នូវ​ចិត្ត​ផង ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ កដ​ត្តា​រូប អាស្រ័យ​នូវ​ពួក​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ក្ខន្ធ​ផង នូវ​ពួក​មហាភូត​ផង ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ ចិត្ត អាស្រ័យ​នូវ​ពួក​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ក្ខន្ធ​ផង នូវ​វត្ថុ​ផង។ ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ធម៌​ក្តី នោ​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ធម៌​ក្តី អាស្រ័យ​នូវ​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ធម៌​ផង នូវ​នោ​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ធម៌​ផង ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ២ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ក្ខន្ធ១ ជា​អហេតុកៈ​ផង នូវ​ចិត្ត​ផង នូវ​ខន្ធ២ … វារៈ២ បណ្ឌិត​គប្បី​ធ្វើ ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ​ចុះ។
ថយ | ទំព័រទី ១៨០ | បន្ទាប់
ID: 637830721224254444
ទៅកាន់ទំព័រ៖