ព្រះត្រៃបិដក ភាគ ១០២

 [២២៧] នោ​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ធម៌ អាស្រ័យ​នូវ​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ធម៌ ទើប​កើតឡើង ព្រោះ​នអារម្មណ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប ជា​បដិសន្ធិ អាស្រ័យ​នូវ​ពួក​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ក្ខន្ធ។ នោ​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ធម៌ អា​ស្រ័យ​នូវ​នោ​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ធម៌ ទើប​កើតឡើង ព្រោះ​នអារម្មណ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ចិត្ត ក្នុង​ខណៈ​នៃ​បដិសន្ធិ កដ​ត្តា​រូប អាស្រ័យ​នូវ​ចិត្ត វត្ថុ អាស្រ័យ​នូវ​ចិត្ត មហាភូត១ រហូតដល់​ពួក​អសញ្ញ​សត្វ។ នោ​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ធម៌ អាស្រ័យ​នូវ​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ធម៌​ផង នូវ​នោ​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ធម៌​ផង ទើប​កើតឡើង ព្រោះ​នអារម្មណ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ក្ខន្ធ​ផង នូវ​ចិត្ត​ផង ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ក្ខន្ធ​ផង នូវ​ពួក​មហាភូត​ផង វារៈ២ បណ្ឌិត​គប្បី​ធ្វើ ក្នុង​ខណៈ​នៃ​បដិសន្ធិ​ចុះ។ សេចក្តី​បំប្រួញ។
 [២២៨] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នសម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នអញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នក​ម្ម​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​នវិ​បា​កប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអាហារ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នឥន្ទ្រិយ​ប្ប​ច្ច័​យ មាន​វារៈ១
ថយ | ទំព័រទី ១៨១ | បន្ទាប់
ID: 637830721492273796
ទៅកាន់ទំព័រ៖