ព្រះត្រៃបិដក ភាគ ១០២
នឹងនោចិត្តសំសដ្ឋសមុដ្ឋានធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ ពឹងផ្អែកនឹងចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធ១ផង នឹងចិត្តផង នឹងខន្ធ២ … ខន្ធ២ ពឹងផ្អែកនឹងចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធ១ផង នឹងវត្ថុផង នឹងខន្ធ២ … វារៈ២ បណ្ឌិតគប្បីធ្វើ ក្នុងខណៈនៃបដិសន្ធិចុះ។ នោចិត្តសំសដ្ឋសមុដ្ឋានធម៌ ពឹងផ្អែកនឹងចិត្តសំសដ្ឋសមុដ្ឋានធម៌ផង នឹងនោចិត្តសំសដ្ឋសមុដ្ឋានធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺនោចិត្តសំសដ្ឋសមុដ្ឋានរូប ពឹងផ្អែកនឹងពួកចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធផង នឹងចិត្តផង នោចិត្តសំសដ្ឋសមុដ្ឋានរូប ពឹងផ្អែកនឹងពួកចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធផង នឹងពួកមហាភូតផង ចិត្ត ពឹងផ្អែកនឹងពួកចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធផង នឹងវត្ថុផង វារៈ៣ បណ្ឌិតគប្បីធ្វើ ក្នុងខណៈនៃបដិសន្ធិចុះ។ ចិត្តសំសដ្ឋសមុដ្ឋានធម៌ក្តី នោចិត្តសំសដ្ឋសមុដ្ឋានធម៌ក្តី ពឹងផ្អែកនឹងចិត្តសំសដ្ឋសមុដ្ឋានធម៌ផង នឹងនោចិត្តសំសដ្ឋសមុដ្ឋានធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ក្តី ចិត្តសំសដ្ឋសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធ១ផង នឹងចិត្តផង នឹងខន្ធ២ … ខន្ធ២ក្តី ចិត្តក្តី ពឹងផ្អែកនឹងចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធ១ផង នឹងវត្ថុផង នឹងខន្ធ២ … វារៈ២ បណ្ឌិតគប្បីធ្វើ ក្នុងខណៈនៃបដិសន្ធិ។
ID: 637830722052447602
ទៅកាន់ទំព័រ៖