ព្រះត្រៃបិដក ភាគ ១០២
គឺខន្ធ២ ពឹងផ្អែកនឹងខន្ធ១ ដែលច្រឡំដោយចក្ខុវិញ្ញាណផង នឹងចក្ខ្វាយតនៈផង នឹងចក្ខុវិញ្ញាណផង នឹងខន្ធ២ … ដែលច្រឡំដោយកាយវិញ្ញាណ … ខន្ធ២ ពឹងផ្អែកនឹងចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធ១ផង នឹងចិត្តផង នឹងខន្ធ២ … ខន្ធ២ ពឹងផ្អែកនឹងចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធ១ផង នឹងវត្ថុផង នឹងខន្ធ២ … វារៈ២ បណ្ឌិតគប្បីធ្វើ ក្នុងខណៈនៃបដិសន្ធិចុះ។ នោចិត្តសំសដ្ឋសមុដ្ឋានធម៌ ពឹងផ្អែកនឹងចិត្តសំសដ្ឋសមុដ្ឋានធម៌ផង នឹងនោចិត្តសំសដ្ឋសមុដ្ឋានធម៌ផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺចក្ខុវិញ្ញាណ ពឹងផ្អែកនឹងពួកខន្ធ ដែលច្រឡំដោយចក្ខុវិញ្ញាណផង នឹងចក្ខ្វាយតនៈផង ដែលច្រឡំដោយកាយវិញ្ញាណ … ចិត្តពឹងផ្អែកនឹងពួកចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធផង នឹងវត្ថុផង វារៈ១ ក្នុងខណៈនៃបដិសន្ធិ។ ចិត្តសំសដ្ឋសមុដ្ឋានធម៌ក្តី នោចិត្តសំសដ្ឋសមុដ្ឋាធម៌ក្តី ពឹងផ្អែកនឹងចិត្តសំសដ្ឋសមុដ្ឋានធម៌ផង នឹងនោចិត្តសំសដ្ឋសមុដ្ឋានធម៌ផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ២ក្តី ចិត្តក្តី ពឹងផ្អែកនឹងចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធ១ផង នឹងវត្ថុផង នឹងខន្ធ២ … វារៈ១ ក្នុងខណៈនៃបដិសន្ធិ។ សេចក្តីបំប្រួញ។
[២៣៣] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
ID: 637830722499288722
ទៅកាន់ទំព័រ៖