ព្រះត្រៃបិដក ភាគ ១០២
នឹងចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធ១ នឹងខន្ធ២ … ជាបដិសន្ធិ។ នោចិត្តសំសដ្ឋសមុដ្ឋានធម៌ ច្រឡំនឹងចិត្តសំសដ្ឋសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តជាបដិសន្ធិ ច្រឡំនឹងពួកចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធ។ ចិត្តសំសដ្ឋសមុដ្ឋានធម៌ក្តី នោចិត្តសំសដ្ឋសមុដ្ឋានធម៌ក្តី ច្រឡំនឹងចិត្តសំសដ្ឋសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ក្តី ចិត្តក្តី ច្រឡំនឹងចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធ១ នឹងខន្ធ២ … ជាបដិសន្ធិ។ ចិត្តសំសដ្ឋសមុដ្ឋានធម៌ ច្រឡំនឹងនោចិត្តសំសដ្ឋសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធជាបដិសន្ធិ ច្រឡំនឹងចិត្ត។ ចិត្តសំសដ្ឋសមុដ្ឋានធម៌ ច្រឡំនឹងចិត្តសំសដ្ឋសមុដ្ឋានធម៌ផង នឹងនោចិត្តសំសដ្ឋសមុដ្ឋានធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ ច្រឡំនឹងចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធ១ផង នឹងចិត្តផង នឹងខន្ធ២ … ជាបដិសន្ធិ។ សេចក្តីបំប្រួញ។
[២៣៧] ក្នុងហេតុប្បច្ច័យ មានវារៈ៥ ក្នុងអារម្មណប្បច្ច័យ មានវារៈ៥ ក្នុងអធិបតិប្បច្ច័យ មានវារៈ៥ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ៥។
[២៣៨] ចិត្តសំសដ្ឋសមុដ្ឋានធម៌ ច្រឡំនឹងចិត្តសំសដ្ឋសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ។ សេចក្តីបំប្រួញ។ មានវារៈ៣ និងមានមោហៈ។
ID: 637830722995018952
ទៅកាន់ទំព័រ៖